Connect with us

KPT+

ខ្សែ​រាជវង្ស​ដែល​​បាន​និពន្ធ​សៀវភៅ​ទស្សនវិជ្ជា​បន្សល់​ត​​មក​ជំនាន់​ក្រោយ​

បានផុស

នៅ

ខណៈ​ពេល​ដែល​មនុស្ស​​ខ្លះ ​បាន​ខ្ជះខ្ជាយ​ពេលវេលា​និង​ត្អូញត្អែរ​មិន​សុខចិត្ត​អំពី ការ​រស់នៅ​ក្នុង​ជីវិត​ ​រាជវង្សានុវង្ស​ប៉ុន្មាន​អង្គ​នេះ​ ទ្រង់​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​រឿង​ជា​ប្រយោជន៍​ដល់​សង្គម​ជា​ច្រើន។

Kpt Plus សូម​បង្ហាញ​នៅ​ខ្សែ​រាជវង្ស​ផ្សេងៗ​គ្នា​ ដែល​បាន​និពន្ធ​សៀវភៅ​បោះពុម្ព​ផ្សាយ​សម្រាប់​មហាជន ៖

១. ព្រះអង្គ​ម្ចាស់  Charles

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គ​ម្ចាស់ Charles បាន​សរសេរ​សៀវភៅ​ផ្សេងៗ​គ្នា​ រួមមាន​ ចក្ខុវិស័យ​អង់គ្លេស៖ ទស្សនៈ​ផ្ទាល់ខ្លួន​នៃ​ស្ថាបត្យកម្ម (១៩៨៩) និង​សៀវភៅ​កុមារ​ឈ្មោះ Old Man of Lochnagar (១៩៨៩) ។ ប៉ុន្តែ​គម្រោង​ថ្មី​របស់​ព្រះអង្គ​គឺ​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ (ឆ្នាំ ២០១៧) ដោយ​ទ្រង់​បាន​សហការ​ជាមួយ​អ្នក​បរិស្ថាន  Tony Tonyiper  និង​អ្នកវិទ្យាសាស្ត្រ​អាកាសធាតុ Emily Shuckburgh ​បញ្ជាក់​ពី​ចំណង់ចំណូលចិត្ត​របស់​ព្រះអង្គ​ចំពោះ​បរិស្ថាន ​កំណត់​បញ្ហា​ប្រឈម​និង​បង្ហាញ​ដំណោះស្រាយ​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ។

២. ម្ចាស់ក្សត្រី Rania Al Abdullah

ម្ចាស់ក្សត្រី Rania ជា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្ដាល ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ ២០១០ ដើម្បី​សម្ពោធ​សៀវភៅ Sandwich Swap ជា​សៀវភៅ​របស់​កុមារ​ ដែល​បង្ហាញ​ពី​ការ​យល់ដឹង​ពី​វប្បធម៌​ចម្រុះ។

ផ្អែក​លើ​បទពិសោធន៍​កុមារភាព​ សៀវភៅ​នេះ​​ប្រាប់​ពី​ដំណើររឿង​របស់​ក្មេង​ស្រី​ពីរ​នាក់ ​ដែល​ចែករំលែក​និង​ធ្វើអ្វី​គ្រប់យ៉ាង​ជាមួយ​គ្នា​ ។

៣. ព្រះនាង Michael

ព្រះនាង​ជា​បងប្អូន​ជីដូន​មួយ​របស់​មហាក្សត្រី Elizabeth យោង​ទៅ​តាម​គេហទំព័រ​ជីវវិទ្យា​របស់​ព្រះនាង​បាន​និយាយ​ថា​ គឺព្រះនាង​ជា​អ្នក​និពន្ធ​ប្រវត្តិវិទូ​សាស្ត្រាចារ្យ​ អ្នក​រចនា​ផ្នែក​ខាង​ក្នុង​និង​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សិល្បៈ។

ព្រះនាង​បាន​និពន្ធ​រឿង​ប្រលោមលោក​ប្រវត្តិសាស្ត្រ​ចំនួន ៣ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​សត​វត្សរ៍​ទី ១៥ ប្រទេស​បារាំង។ សៀវភៅ​ថ្មី​បំផុត​របស់​ព្រះនាង​គឺ​រឿង Cheetah មួយ​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ដំបូង​របស់​ព្រះ​នាង ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​។

៤. ព្រះនាង​  Charlotte Casiraghi

Charlotte កូនស្រី​របស់ Caroline ព្រះនាង​នៃ Hanover គឺ​ជា​អ្នក​ទី ១១ ដែល​ស្ថិត​ក្នុង​ជួរ​នៃ​បល្ល័ង្ក​របស់ Monaco។  ព្រះនាង​បាន​សហការ​ជាមួយ​អតីត​សាស្ត្រាចារ្យ​ទស្សនវិទូ Robert Maggiori ដើម្បី​ផលិត Archipel des Passions (មាន​ជា​ភាសា​បារាំង) ។

ទស្សនវិជ្ជា​នេះ​ត្រូវ​បាន​ឧទ្ទិស​ដល់​ឪពុក​របស់​ព្រះនាង​គឺ​លោក Stefano Casiraghi ដែល​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ ១៩៩០  “ treatise of the passions”  ដែល​និយាយ​អំពី​សេចក្ដី​ស្នេហា​ ភាព​សាហាវ​ឃោរឃៅ​ និង​ការ​អត់ធ្មត់។

៥. ព្រះនាង Meghan Markle

សៀវភៅ​ធ្វើ​ម្ហូប​របស់ Meghan Markle បង្ហាញ​ពី​បណ្ដុំ​នៃ​រូបមន្ត​ពី​ក្រុម​ស្ត្រី​ដែល​គ្រួសារ​និង​សហគមន៍​ ត្រូវ​បាន​ផ្លាស់ទី​លំនៅ​ដោយ​អគ្គិភ័យ​នៃ​អគារ Grenfell នៅ​ទីក្រុង​ឡុងដ៏។

យោង​តាម​ប្រភព​ព័ត៌មាន Variety បាន​ឲ្យ​ដឹង​ថា Meghan ចាប់​គម្រោង​សៀវភៅ​ ពីព្រោះ​វា​មាន​អំណាច​ក្នុង​ការ​នាំ​មនុស្ស​ឲ្យ​មក​ជួបជុំ​គ្នា​ ដោយ​មិន​គិត​ពី​ពូជសាសន៍​ សាសនា ​និង​វណ្ណៈ។

៦. Marie Chantal

ជា​ម្ចាស់ក្សត្រី​​នៃ​ប្រទេស​ក្រិក រូប​នេះ​បាន​សរសេរ​សៀវភៅ​មួយ​មាន​ចំណងជើង​ថា ” Manners Begin at Breakfast”។ ព្រះរាជ​វិន័យ​ជា​ធម្មតា​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​ជំនាញ​ខាង​វិន័យ ​ប៉ុន្តែ​ពេលនេះ​ព្រះនាង Marie Chantal បាន​ផ្ដល់​ឲ្យ​គ្រប់គ្នា​នូវ​នូវ​ទស្សនៈ​អស្ចារ្យ​មួយ។

យោង​ទៅ​តាម​អ្នក​បោះពុម្ព​ផ្សាយ Vendome បាន​និយាយ​ថា​ សៀវភៅ​នេះ​​បាន​ណែនាំ​អំពី​គោលការណ៍​នៃ​វិន័យ រួម​ទាំង​ឥរិយាបថ​លើ​តុ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមម៉ូដ ​និង​របៀប​និយាយ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​សន្ទនា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖តើ​ស្ត្រី​អាច​បង្កើន​អំណាច​ខាង​ក្នុង​តាម​វិធី​ណា​ក្នុង​វិជ្ជាជីវៈ​ជំនាញ?

ចុចអាន៖រៀន​ភាសា​ឲ្យ​ឆាប់​ចេះ អាច​មើល​លើ​កម្មវិធី​រៀន​ភាសាបរទេស​ទាំង ៨ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម