KPT+
ស្ត្រីពពោះគ្រប់ខែ ចេញពីការិយាល័យបោះឆ្នោត សម្រាលបានកូនស្រីមួយ
អ្នកស្រី ញ៉ ម៉ារី អាយុ ២៣ ឆ្នាំ មានផ្ទៃពោះជិតសម្រាល បានខិតខំព្យាយាមទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ តបតាមព្រះរាជអំពាវនាវរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

អ្នកស្រី ញ៉ ម៉ារី ដែលកំពុងពពោះជិតដល់ថ្ងៃខែសម្រាលកូន បានជួលរថយន្តត្រៀមសម្រាប់ទៅសម្រាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយមានឆន្ទៈជាពលរដ្ឋខ្មែរ។ អ្នកស្រី បានអញ្ជើញទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅការិយាល័យបោះឆ្នោត លេខ ០៣៦៤ នៅវិហារប្រវឹកពង នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឃុំសែប ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីជ្រើសរើសនូវមេដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត។

បន្ទាប់ពីធ្វើការបោះឆ្នោតរួច អ្នកស្រីបានធ្វើដំណើរទៅដល់មន្ទីរពេទ្យ ដោយសម្រាលបានកូនស្រីមួយ នៅវេលាម៉ោង ៣ និង៣០ នាទីរសៀល និងបានដាក់ឈ្មោះថា យូ សុះកក្កដា។ ប្តីអ្នកស្រីឈ្មោះ កុប យូសុះ អាយុ ២៣ឆ្នាំ ពួកគេមានទីលំនៅក្នុងភូមិប្រវឹកពង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការទៅចូលរួមបោះឆ្នោតរបស់អ្នកស្រី ញ៉ ម៉ារី មិនមានការបង្ខិតបង្ខំ ញុះញង់ គំរាមកំហែងពីសំណាក់ក្រុមអ្នកនយោបាយណាមួយឡើយ ផ្ទុយទៅវិញទង្វើនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុគ្រប់ទៅបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវតែបង្ហាញសិទ្ធិជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំអភិវឌ្ឍប្រទេសជាតិជានិរន្តរ៍៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


