Connect with us

KPT+

អស្ចារ្យ សមាធិ​អាចជួយ​ធ្វើឱ្យ​លូតលាស់​កោសិកា​ខួរក្បាល​ថ្មី​?

បានផុស

នៅ

ការធ្វើ​សមាធិ​មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​ចិត្ត​ជ្រះស្រឡះ ខួរក្បាលស្រស់ថ្លា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឲ្យរក្សា​ភាពក្មេងវ័យបានយូរ​ទៀតផង​។

​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ការធ្វើ​សមាធិ​ទៀងទាត់​ជួយ​ធ្វើឱ្យ​ខួរក្បាល​ក្មេង​ជាង​វ័យ​ដល់​ទៅ ៧ ឆ្នាំកន្លះ ចំពោះ​មនុស្ស​វ័យ​កណ្តាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​អ្នកស្រាវជ្រាវ​បានឲ្យដឹងថា ការផ្តោត​អារម្មណ៍​ខ្លាំង និង​ការ​សម្រាកនៅពេលសមាធិ​អាចជួយ​ធ្វើឱ្យ​លូតលាស់​កោសិកា​ខួរក្បាល​ថ្មី​។ ពួកគេ​បន្ថែមទៀតថា ជាទូទៅ​ការ​រួញ​ខួរក្បាលឬភាថាសាមញ្ញថា ក្រញ៉ាញ់ខួរ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​បាត់បង់​ការចងចាំ និង​ជំងឺ​ទាក់ទង​នឹង​ការចុះ​ខ្សោយ​ការចងចាំ​ជាច្រើន​ទៀត​។

​អ្នកវិទ្យាសាស្ត្រ​បាន​ស្កែ​ន​ខួរក្បាល​បុរស​ស្ត្រី​អាមេរិក​ចំនួន ៥០ នាក់ ដែល​ធ្វើ​សមាធិ​ជា​ទៀងទាត់ និង អ្នក​មិន​ធ្វើ​សមាធិ​សោះ​ចំនួន ៥០ នាក់​ទៀត​។

ការ​ស្កែ​ន​នេះ​ត្រូវបាន​បញ្ចូល​ទៅ​កម្មវិធី​កុំព្យូទ័រ ដែល​វិភាគ​ទៅលើ​ខួរក្បាល និង​ផ្តល់នូវ​អាយុ​ពិត​សម្រាប់​ខួរក្បាល​នីមួយៗ​ផ្អែកលើ​ស្ថានភាព​រូបរាង​ជាក់ស្តែង​របស់​ខួរក្បាល​។ លទ្ធផល​ចេញមក​គឺ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​។​

ជាទូទៅ អាយុ​របស់​ខួរក្បាល​របស់​អ្នក​មិន​ធ្វើ​សមាធិ និង​អាយុ​ពិត​ជាក់ស្តែង​របស់​ពួកគេ​គឺ​ដូចគ្នា ពោលគឺ​មនុស្ស​វ័យ ៥៥ មាន​ខួរក្បាល​អាយុ ៥៥ ដូចគ្នា​។ ប៉ុន្តែចំពោះខួរក្បាល​របស់​អ្នកធ្វើ​សមាធិ​មាន​អាយុ​ក្មេង​ជាង​វ័យ ដោយ​មនុស្ស​វ័យ ៥០ ជា​មធ្យម​មាន​ខួរក្បាល​អាយុ​ប្រហែល ៤២ ទៅ ៤៣ ឆ្នាំ​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ GREATIST

ចុចអាន៖ វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព

ចុចអាន៖ ទម្លាប់​សរសេរកំណត់ហេតុ​ផ្ទាល់ខ្លួន ផ្ដល់គុណសម្បត្តិមិនធ្លាប់នឹកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម