KPT+
គូស្នេហ៍មាន ៦ ចំណុចនេះអាចឈានដល់ចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលបាន
ការរៀបអាពាហ៍ពិពាហ៍ មិនមែនសម្រាប់តែមួយខែ ឬមួយឆ្នាំ តែមួយជីវិត។ ជីវិតគូមិនមែនជារឿងលេងសើច វាជារឿងដែលគូស្នេហ៍ត្រូវគិតគូរពិចារណាមួយរយៈធំ និងត្រូវមានចំណុចស្របគ្នា ទើបអាចរស់នៅជាមួយគ្នាបានដល់ចាស់រៀងខ្លួន។
ដូច្នេះ បើគូស្នេហ៍អ្នកមាន ៦ ចំណុចខាងក្រោមនេះ អ្នកអាចយកគ្នាជាស្វាមីភរិយាបានហើយ។
១. ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក

នៅពេលរៀបការរស់នៅជាប្តីប្រពន្ធ ការលើកទឹកចិត្តគាំទ្រគ្នាពិតជារឿងមិនអាចខ្វះបានឡើយ ដើម្បីឲ្យគ្រួសារមិនមានជម្លោះនិងមានសុភមង្គល។ ការបំពេញក្តីស្រមៃឲ្យគ្នាទៅវិញទៅមក ចាំបាច់ត្រូវមានឲ្យដៃគូ ទោះបីម្ខាងជាអ្នករកស៊ី ហើយម្ខាងទៀតជាអ្នកធ្វើការក៏ដោយ ក៏អ្នកទាំងពីរមិនប្រកាន់ប្រឆាំងគ្នាដែរ។
២. មិនខ្លាចតទល់គ្នា ពេលដៃគូម្ខាងទៀតមានកំហុស

អ្នកជំនាញផ្នែកចិត្តវិទ្យានិងទំនាក់ទំនងស្នេហា បានអះអាងថា ចំពោះគូស្នេហ៍ណា ដែលមានភាពក្លាហាន ហ៊ានប្រឈមនឹងការពិត ចេះរកដំណោះស្រាយប្រឈមជាមួយគ្នាដោយសន្តិភាព ពេលនរណាម្នាក់ធ្វើខុស វាជាសញ្ញាបង្ហាញថាអ្នកទាំងពីរអាចរៀបការនឹងគ្នានាថ្ងៃអនាគតបាន។ ដោយសារអ្នកទាំងពីរមានភាពរឹងមាំ មិនខ្លាចនឹងបញ្ហា ដូចនេះអ្នកអាចជាគូស្នេហ៍សក្ដិសមទៅថ្ងៃអនាគត។
៣. គ្មានម្នាក់ណាល្អឥតខ្ចោះពិតមែន ប៉ុន្តែបេះដូងអ្នកទាំងពីរមានភាពបរិសុទ្ធ

អ្នកទាំងពីរមានភាពច្បាស់លាស់នឹងគ្នា ដោយមិនយកដៃគូទៅប្រៀបធៀបនឹងនរណាផ្សេងដែលល្អជាងគូស្នេហ៍។ លើលោកនេះមិនខ្វះទេមនុស្សដែលស្អាតជាង មានជាង ជោគជ័យជាង ប៉ុន្តែអ្វីដែលសំខាន់ អ្នកទាំងពីរដឹងថាដៃគូខ្លួនមិនល្អឥតខ្ចោះក៏ដោយ ក៏នៅតែផ្តល់ក្តីស្រឡាញ់ពេញលេញឲ្យគ្នា យល់ចិត្តគ្នា អាចបំពេញចន្លោះប្រហោង និងអាចតស៊ូកាន់ដៃគ្នាឆ្លងកាត់បញ្ហារហូតដល់ចាស់។
៤. គិតគូរពីការត្រូវរ៉ូវគ្នារបស់ក្រុមគ្រួសារទាំងសងខាង

នៅពេលដែលអ្នករៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ មានន័យថា អ្នកក៏ត្រូវមានសម្ព័ន្ធភាពល្អជាមួយនឹងក្រុមគ្រួសាររបស់ដៃគូដូច្នោះដែរ។ ស្នេហាបែបចាស់ទុំមិនលេងសើច រមែងទាមទារឲ្យអ្នកចេះខ្វាយខ្វល់ពីភាពចុះសម្រុង ការចូលចិត្ត និងការអនុញ្ញាតត្រឹមត្រូវពីមេបា មុននឹងចូលរោងជ័យ។
៥. ទុកចិត្តគ្នា និងទុកពេលផ្ទាល់ខ្លួនឲ្យដៃគូ

នៅពេលអ្នកក្លាយជាគូស្នេហ៍ ក៏មិនមែនមានន័យថា អ្នកជាម្ចាស់គ្រប់គ្រងជីវិតដៃគូនោះទេ។ ប៉ុន្តែសម្រាប់គូស្នេហ៍ល្អ តែងអនុញ្ញាតឲ្យដៃគូមានពេលវេលាផ្ទាល់ខ្លួន សម្រាប់ធ្វើអ្វីដែលជាចំណង់ចំណូលចិត្ត ឬចំណាយពេលនៅជាមួយមិត្តភក្ដិខ្លះ។ ទំនាក់ទំនងស្នេហាបែបនេះ រមែងនាំអ្នកឈានដល់ដំណាក់កាលរៀបការដ៏ល្អប្រសើរ។ មានតែការជឿទុកចិត្តគ្នាទេ ដែលអាចជួយឲ្យអ្នកចៀសផុតពីជម្លោះមិនបានការផ្សេងៗ។
៦. អ្នកទាំងពីរមានភាពនឹងនរផ្នែកហិរញ្ញវត្ថុ

ការពិត សុភមង្គលមិនមែនស្ថិតនៅលើលុយនោះទេ ប៉ុន្តែបើអ្នកទាំងពីរគ្មានវា តើអាចយរៀបការបានយ៉ាងម៉េច? តើត្រូវរស់នៅយ៉ាងណាក្រោយរៀបការរួច? ភាពនឹងនរផ្នែកហិរញ្ញវត្ថុ នឹងធ្វើឲ្យគូស្នេហ៍មិនឈ្លោះទាស់ទែងគ្នាដោយសារខ្វះមុខខ្វះក្រោយឡើយ។ នៅពេលដៃគូម្ខាងៗសុទ្ធតែមានការងារធ្វើរៀងខ្លួន មានប្រាក់ខែ និងមានប្រាក់ចំណូល សុភមង្គលក៏មានទៅតាមហ្នឹងដូចគ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង
ចុចអាន៖ មកស្គាល់ចំណុចអវិជ្ជមាននៅផ្ទះ ដែលនាំឱ្យប្តីឬប្រពន្ធងាកទៅរកក្រៅ
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


