KPT+
ក្រុមហ៊ុន Apple ប្រើក្បួនទាំងនេះទើបជោគជ័យស្ថិតស្ថេរមកទល់បច្ចុប្បន្ន
អាជីវកម្មណាក្ដីទម្រាំទទួលបានជោគជ័យ មានឈ្មោះល្បីល្បាញ អាស្រ័យដោយមានគោលការណ៍ដឹកនាំរឹងមាំល្អ។
ដូចគ្នាដែរ ក្រុមហ៊ុនអេបផល(Apple) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក បានប្រកាន់យកនូវក្បួនដឹកនាំតាមរបៀបពិសេសដាច់ដោយឡែករបស់ខ្លួន ដែលជម្រុញឲ្យទទួលជោគជ័យនិងនៅស្ថិតស្ថេរជាក្រុមហ៊ុនកំពូល ដូចយើងបានឃើញក្នុងពេលបច្ចុប្បន្ននេះស្រាប់។
អ្វីដែលពួកគេមានក្នុងយុទ្ធសាស្ត្រគឺ៖
១. បង្កើតផលិតផលអស្ចារ្យ៖ ក្រុមហ៊ុនបានព្យាយាមបង្កើតនូវផលិតផលដ៏អស្ចារ្យ ប្លែកពីគេ ដើម្បីបំពេញតម្រូវការ និងជួយដោះស្រាយបញ្ហាសំខាន់ៗរបស់មនុស្ស។

២. បង្កើតផលិតផលមិនស្មុគស្មាញ៖ ត្បិតតែក្រុមហ៊ុនអេបផល ព្យាយាមបង្កើតនូវផលិតផលដែលអស្ចារ្យជាងដៃគូប្រកួតប្រជែងក៏ដោយ ប៉ុន្តែផលិតផលរបស់ពួកគេងាយស្រួលប្រើប្រាស់ជាងផលិតផលរបស់ដៃគូប្រកួតប្រជែង ព្រោះតែក្រុមហ៊ុនប្រកាន់យកនូវគោលការណ៍សាមញ្ញមិនស្មុគស្មាញមកអនុវត្ត។
៣. បង្កើតផលិតផលបំពេញឲ្យគ្នា៖ គ្រប់ផលិតផលដែលក្រុមហ៊ុនផលិតបាន រមែងជួយបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនដែលប្រើប្រាស់នូវផលិតផលផ្សេងទៀត អាចទិញទំនិញណាមួយរបស់ក្រុមហ៊ុន ទោះបីមិនគ្រប់មុខក៏ដោយ។
៤. ផ្ដោតលើផលិតផលមួយៗច្បាស់លាស់៖ ក្រុមហ៊ុនអេបផលធ្លាប់ប្រឈមមុខនឹងការក្ស័យធន ដោយសារតែបង្កើតផលិតផលច្រើនមុខពេក និងមិនផ្ដោតឲ្យបានច្បាស់លាស់។ ក្រោយលោក ស្ទីវចប(Steave Jobs) ត្រឡប់មកដឹកនាំក្រុមហ៊ុនម្ដងទៀត លោកបានបញ្ជាឲ្យបោះបង់ចោលនូវផលិតផលណាដែលមិនសូវសំខាន់ និងផ្ដោតតែលើផលិតផលណាដែលក្រុមហ៊ុនអាចផលិតបានល្អជាងដៃគូប្រកួតប្រជែងតែប៉ុណ្ណោះ។

៥. មានកិច្ចសហប្រតិបត្តិការគ្នាបានល្អ៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ តែងតែធានានូវប្រព័ន្ធធ្វើការងាររបស់បុគ្គលិកឲ្យមានភាពស៊ីសង្វាក់គ្នាទៅវិញទៅមកប្រកបដោយភាពជិតស្និទ្ធ។ គ្រប់ផ្នែកទាំងអស់មានការសហការគ្នាបានយ៉ាងរលូន ដែលនាំឲ្យសង្វាក់ការងារមានផលិតភាពខ្ពស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ចំណុចពិសេស ១០ យ៉ាងអំពីរថយន្តសុវត្ថិភាពបំផុតលើលោកដែលប្រធានាធិបតី បៃដិន កំពុងប្រើប្រាស់
ចុចអាន៖រៀនគូសផែនទីអាជីពទៅជានាយកប្រតិបត្តិក្នុងរវាងពេល ៥ ឆ្នាំខាងមុខ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ