KPT+
រឿងអប់រំ “កុំមើលងាយនរណាម្នាក់” បង្កប់អត្ថន័យចាក់ដោត
បុរសក្រីក្រម្នាក់បានស្រលាញ់នារីដែលជាកូនអ្នកមានស្តុកស្តម្ភម្នាក់ ហើយគាត់ក៏បានសម្រេចចិត្តសារភាពទៅកាន់នារីម្នាក់នោះ ។ បន្ទាប់មកនារីដែលជាកូនអ្នកមាននិយាយថា “សូមស្តាប់ណា ប្រាក់ខែរបស់លោកមួយខែៗមិនស្មើនឹងការចំណាយរាល់ថ្ងៃរបស់ខ្ញុំមួយថ្ងៃផងតើឲ្យខ្ញុំទៅស្រលាញ់លោកម៉េចនឹងកើតទៅ?” ។

បុរសនោះបន្តថា ខ្ញុំមិនដែលស្មានសោះ អ្នកនាងគិតបែបនេះទេ អ៊ីចឹងសូមចាត់ទុកថា ខ្ញុំមិនបាននិយាយអ្វីទៅចុះ ហើយជូនពរអ្នកនាងរៀបការជាមួយនរណាម្នាក់ដែលស័ក្តិសមនឹងអ្នកនាង ។ ទោះជាយ៉ាងណាក៏ដោយ ក៏បុរសម្នាក់នោះមិនអាចបំភ្លេចនាងដោយងាយៗបានដែរ ។
១០ ឆ្នាំក្រោយមក ពួកគេទាំង ២ ក៏បានជួបគ្នានៅផ្សារទំនើបមួយកន្លែង ។ នារីកូនអ្នកមានក៏និយាយម្តងទៀតថា “យ៉ាងម៉េចហើយ តើលោកសុខសប្បាយទេ? ឥលូវនេះខ្ញុំបានរៀបការរួចហើយ ហើយថា លោកដឹងទេប្តីរបស់ខ្ញុំរកចំណូលបានប៉ុន្មានក្នុងមួយខែ? គឺគាត់រកបានដល់ទៅ ១៥,៧០០ ដុល្លារឯណោះក្នុងមួយខែ ។ តើលោកជឿទេ ហើយគាត់ជាមនុស្សប្រុសម្នាក់ដែលឆ្លាតណាស់” ។
ភ្នែករបស់បុរសក្រីក្រដក់ទៅដោយទឹកភ្នែក បន្ទាប់ពីបានឮសំដីរបស់នារីម្នាក់នោះ។ ប៉ុន្មាននាទីក្រោយមក ប្តីរបស់នាងក៏បានមកដល់ហើយមុនពេលដែលនាងបម្រុងនឹងណែនាំប្តីរបស់នាងទៅបុរសក្រីក្រនោះ ប្តីរបស់នាងក៏បានឃើញបុរសនោះមុន ហើយក៏និយាយទីកាន់គាត់ថា៖ “អូ លោកមកទីនេះដែរឬ” ។
បន្ទាប់មក គាត់ក៏បាននិយាយទៅកាន់ប្រពន្ធគាត់ថា៖ “នេះជាចៅហ្វាយរបស់បង ហើយបងជាមនុស្សម្នាក់ដែលកំពុងធ្វើការឲ្យគាត់ទៅលើគម្រោង ១០០ លានរបស់គាត់។ ហើយអូនដឹងទេ គាត់នៅលីវនៅឡើយទេ ព្រោះនៅចាំនារីដែលគាត់ស្រលាញ់ មិនដឹងថានារីដែលបានគាត់ជាស្វាមីមានសំណាងប៉ុណ្ណាទេ!” ។ នារីម្នាក់នោះហាក់ដូចជារន្ធត់ខ្លាំង ហើយមិនអាចនិយាយអ្វីបានទាំងអស់។
គំនិតអប់រំក្នុងរឿង៖ ជីវិតខ្លីណាស់ហើយវាប្រៀបបានដូចជាកញ្ចក់មួយ។ អ្នកអាចមើលឃើញតែអ្វីដែលវាបង្ហាញតែប៉ុណ្ណោះ ដូច្នេះហើយសូមកុំឆាប់មានអំណួតលើខ្លួនឯង ហើយមើលងាយលើនរណាម្នាក់ ដោយគ្រាន់តែឃើញស្ថានភាពបច្ចុប្បន្នរបស់គេ ។ អ្វីៗគ្រប់យ៉ាងអាចផ្លាស់ប្តូរដូចជា អាកាសធាតុដូច្នោះដែរ ។ សូមកុំប្រមាថមើលងាយនរណាម្នាក់ ព្រោះថាគេមានរឿងរ៉ាវក្នុងជីវិតខុសៗគ្នា៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


