ជីវិតកម្សាន្ដ
Suga សមាជិកក្រុម BTS ត្រូវបានប៉ូលីសប្រទះឃើញ ស្រវឹងដេកដី ហើយកំពុងត្រូវបានស៊ើបអង្កេតករណីបើកបរខុសច្បាប់
កាលពីថ្មីៗនេះ ផ្ទុះព័ត៌មាន ករណី Suga ដែលជាសមាជិកក្រុម BTS កំពុងតែត្រូវបាន ប៉ូលីស ធ្វើការស៊ើបអង្កេតពាក់ព័ន្ធករណីបើកបរក្នុងស្ថានភាពស្រវឹង។ យោងតាមប្រភពព័ត៌មានពី Yonhap News បានឲ្យដឹងថា តារាប្រុសរូបនេះ បានប្រើប្រាស់ យានជំនិះអគ្គិសនី ឬគេហៅថា Electric Scooter បន្ទាប់ពីចេញពីកន្លែងផឹកស៊ី ដោយបានទទួលទានគ្រឿងស្រវឹង។

នៅក្នុងនោះ ប៉ូលីសនៅតំបន់ Yongsan បានកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ក្នុងករណីរបស់ Suga ដែលបានបំពានខុសនឹងច្បាប់ចរាចរណ៍។ នៅប្រទេសកូរ៉េខាងត្បូង ម៉ូតូអគ្គិសនី ដែលគេស្គាល់ថាជាស្កូតទ័រអគ្គិសនី គឺមានសម្រាប់ជួលតែក្នុងករណីសម្រាប់អ្នកដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។ ដោយសារអត្រានៃការបង្កគ្រោះថ្នាក់ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយត្រូវបានចាត់ទុកដោយច្បាប់ចរាចរណ៍ស្រដៀងនឹងការបើកបររថយន្តផងដែរ។

យោងតាមប៉ូលីស បានឲ្យដឹងថា Suga ត្រូវបានគេប្រទះឃើញដេកដួលនៅលើដងផ្លូវម្នាក់ឯង នៅយប់ថ្ងៃទី 6 ខែសីហា ឆ្នាំ 2024 បន្ទាប់ពីបានធ្វើសកម្មភាពបើកបរម៉ូតូអគ្គិសនី បន្ទាប់ពីផឹកស្រា។ ប៉ូលិសដែលដើរល្បាតក្បែរនោះបានចុះទៅជួយតារាប្រុសរូបនេះ ហើយបានប្រាប់ឲ្យដឹងថា មានក្លិនស្រាយ៉ាងខ្លាំង។

បច្ចុប្បន្ននេះ Suga កំពុងបម្រើពេលវេលារបស់លោកនៅក្នុងជួរយោធាជាភ្នាក់ងារសេវាកម្មសង្គម ដែលជាធម្មតាដំណើរការតាមកាលវិភាគពីម៉ោង ៩ព្រឹក ដល់ ម៉ោង៦ ល្ងាច ហើយលោកអាចត្រឡប់ទៅផ្ទះវិញបាន។ យ៉ាងណាមិញ ផលិតកម្ម HYBE មិនទាន់ចេញសេចក្តីថ្លែងការណ៍អំពីបញ្ហានេះនៅឡើយទេ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


