ព័ត៌មានជាតិ
ប៉ុន្មានឆ្នាំចុងក្រោយនេះ មណ្ឌលគិរី បានប្រែក្លាយជាខេត្តទេសចរណ៍ដ៏ទាក់ទាញបំផុត នៅខេត្តភាគឦសានកម្ពុជា
មណ្ឌលគិរី ត្រូវបានគេស្គាល់ថា ជាទឹកដីនៃភ្នំដែលក្រាលគ្របដោយរុក្ខជាតិ វាលស្មៅ និងព្រៃឈើចម្រុះជាប្លុកៗ
ហើយគោលដៅទេសចរណ៍ដ៏ល្បីល្បាញនាភូមិភាគឦសាននេះ តែងផ្តល់ទស្សនីយភាព គួរឱ្យចង់គយគន់គ្រប់រដូវ ពិសេសនារដូវវស្សាតែម្តង។ អំឡុងពេលវេលាដែលមានភ្លៀងធ្លាក់ញឹកញាប់នេះ រុក្ខជាតិនឹងលូតលាស់ឡើង បង្កើតបានជាទិដ្ឋភាពពណ៌បៃតងខៀវខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំនួយដល់សុខភាពភ្នែកថែមទៀត។


ជាមួយនឹងទេសភាពធម្មជាតិ វាលស្មៅបៃតង ទឹកជ្រោះ ជ្រលងដងអូ និងធនធានធម្មជាតិដ៏សម្បូរបែប មណ្ឌលគិរី តែងជាជម្រើសសម្រាប់ទេសចរធ្វើដំណើរកម្សាន្ត ពិសេសនៅក្នុងរដូវវស្សានេះ ក៏ព្រោះតែកំពុងក្រាលគ្របដោយទេសភាព ពណ៌បៃតងខៀវខ្ចី និងមានសក្តានុពលទេសចរណ៍ខ្លាំង។ តួយ៉ាង ខេត្តនេះ បានប្រែក្លាយជាតំបន់ទេសចរណ៍សម្បូរបែប មិនថាការកម្សាន្ត និងការស្នាក់នៅ ហើយថែមទាំងអាចទស្សនាផ្ទះប្រពៃណី បងប្អូនជនជាតិដើមភាគតិច ក៏ដូចជា ការបង្ហាញពីវប្បធម៌របស់ពួកគាត់ផងដែរ។
ក្រៅពីនេះ ទឹកដីនៃខេត្តទេសចរណ៍នេះ នៅមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន ដូចជា រមណីយដ្ឋានភ្នំដោះក្រមុំ សមុទ្រឈើ ទឹកជ្រោះរមនា ដាក់ដាំ ភ្នំណាមលៀរ ទឹកជ្រោះប៊ូស្រា រួមនឹងកន្លែងកម្សាន្តជាច្រើនទៀត និងអាចទស្សនា ដំរីព្រៃធម្មជាតិភូមិពូតាំងទៀតផង។


ទិដ្ឋភាពក្រុងសែនមនោរម្យ

ទឹកធ្លាក់ឡែងកៅ សហគមន៍ទេសចរណ៍ធម្មជាតិថ្មី លើទឹកដីខេត្តមណ្ឌលគិរី
ពីមួយឆ្នាំទៅមួយឆ្នាំ គោលដៅទេសចរណ៍ដ៏ល្បីល្បាយនេះ បានអភិវឌ្ឍន៍ភាពឡូយឆាយរបស់ខ្លួនជានិច្ច មិនត្រឹមតែជា តំបន់ទេសចរណ៍ធម្មជាតិ និងបានបន្ថែមនូវតម្រូវការមួយចំនួនទៀត សម្រាប់ទេសចរជាតិ-អន្តរជាតិ ដូចជាកន្លែង ទេសចរណ៍បែបច្នៃប្រឌិត និងការស្នាក់នៅបែបទំនើបផងដែរ៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


