Connect with us

KPT+

បច្ចេកទេស​ទាំងបួន កាត់បន្ថយ​ស្ត្រេស​ពេល​ធ្វើការ​អនឡាញ​ក្នុងវិបត្តិកូវីដ

បានផុស

នៅ

ធ្វើការ​ពី​ផ្ទះ​ស្រាប់តែ ឈឺក្បាល ចុក​ស្មា រោយ​សាច់ដុំ មាន​បញ្ហា​គេង​មិន​លក់ ? បច្ចេកទេស​ខាងក្រោម ជា​គន្លឹះ​តាម​បែប​វិទ្យាសាស្ត្រ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ពេល​ធ្វើ​ការ​អនឡាញ​ក្នុង​វិបត្តិ​កូវីដ។

១ គេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​អនុវត្តិ ការ​គេង​សម្រាក ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២០ នាទី​ក្នុង​មួយ​ថ្ងៃៗ ចន្លោះ​ពី​ពេល​បាយ​ដល់​ចូល​ធ្វើការ​វិញ កុំ​សម្រាក​ដោយ​លេង​ទូរសព្ទ។ ការ​សិក្សាស្រាវជ្រាវ​ថ្មី​បង្ហាញ​ថា រាល់​វេលា​ថ្ងៃត្រង់ ដែល​បាន​បាត់បង់​ដោយ​មិនបាន​ធ្មេច​សូម្បី​មួយស្រឡេត គឺ​ស្មើ​នឹង​មិន​បាន​សម្រាក។ ប្រការ​នេះ មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ថាមពល​ពេញមួយ​រសៀលទេ ព្រមទំាង​មាន​ភាព​តឹងតែង​អារម្មណ៍​ខ្លាំងនៅពេលល្ងាច។ ចូរ​កំណត់ម៉ោងរោទិ៍ និង​ត្រូវក្រោកក្រោយ​ពេលធ្មេច​មិនឱ្យ​លើសពី៣០នាទី។

ការគេងបន្តិចនៅចន្លោះពេលថ្ងៃ អាចធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដ៏​រឹងមាំ និងមិនងាយមានស្ត្រេស។

២ បង្កើនចលនា

ហោចណាស់ ៥ នាទីក្នុងម្តង ដែលគួរតែ​ធ្វើចលនា​ដោយក្រោកដើរឬរត់។ ​បើ​មិនអាចធ្វើលំហាត់ប្រាណតាមកាលវិភាគដ៏មមាញឹកនិងទំនួលខុសត្រូវ​ដ៏ធំបានទេ  គ្រាន់តែឈប់សម្រាកហើយដើរលឿនៗ លោតចុះឡើង​ ៥នាទី​ម្តងរវាងចន្លោះពីម៉ោងៗ អាចមានឥទ្ធិពលវិជ្ជមានភ្លាមៗទៅលើកម្រិតស្ត្រេស និងភាពច្នៃប្រឌិតនៃផលិតភាពរបស់អ្នក។

ផលល្អ​នឹងបានកាន់តែច្រើនប្រសិនបើអ្នកដើរជុំវិញដើមឈើបៃតងឬសួនផ្កា ដែលមាន​ភាពត្រជាក់ត្រឈុំត្រឈៃ។ ការហាត់ប្រាណពុំមែន​សំដៅតែលើរាងកាយស្អាតទេ គឺ​ដ់ើម្បីបន្តបណ្តុះ​គំនិត​ដែលភ្លឺស្វាង និង​មិនចេះខ្វះ​កម្លាំងចិត្ត​។

មនុស្សជាច្រើន​យល់ខុសថា ​រាល់ការហត់បែកញើសជាការហាត់ប្រាណ ។​ ពិតណាស់វាសម្រកខ្លាញ់ ខ្លះ​​តែមិនបានកាត់បន្ថយស្ត្រេស និងភាពច្របល់នៃសសៃឈាមនិងបេះដូងឡើយ។

៣- បង្កើនការចងចាំ

ប្រើ់ពេលត្រឹម​១ នាទីនិង៣ដងក្នុងមួយថ្ងៃ ដាក់កម្មវិធីធ្វើសមាធិ ។ អង្គុយ​សមាធិ បិទទូរសព្ទ ម្តង​មួយនាទីទៅ២នាទី ដោយ​គ្មានការគិតអ្វីទំាងអស់ សម្អាត​ក្បាលឱ្យទទេស្អាត ស្រាល និង​ងោគងុយ ស្លុង ធ្វើបានត្រឹម១សប្តាហ៍ នឹង​បានឃើញថា ការឈឺចាប់ក្នុងទ្រូង ស្មា និង​ក្បាល រលាយបាត់ឯង ។

ពេលសមាធិល្អបំផុត គឺ​មុនចូលធ្វើការ ពេល​រសៀលម៉ោងបី និងមុនពេលគេងយប់ឡើង។

៤ ប្រើ​អាហារ​ល្អបំផុតដែល​​មិនបាច់មានរសជាតិ

អាហារ​កាន់តែគ្មាន​ជាតិផ្អែម ជូរ ប្រៃ គឺជាអាហារសុខភាព។ ប្រសិន​អ្នកនៅទម្លាប់ហូបឆ្ងាញ់ដោយ​គ្រឿងទេស មិនមែន​ដោយសារ​ត្រីសាច់ បានន័យ​ថា ​អ្នកជាក្រុមគោលដៅនៃការ​លើស​ជាតិ​ស្ករ អំបិល និងខ្លាញ់។ រោគសញ្ញាដំបូង​នៃ​អាការៈហូបឆ្ងាញ់ព្រោះគ្រឿងទេស គឺ ធាត់ពេក ស្គមពេក ស្ត្រេស មិនសូវមានការច្នៃប្រឌិត និងគ្មាន​ផលិតភាពការងារស្មើអ្នកផ្សេងដែលគេមាន​របបអាហារ​មានវិន័យ។

មនុស្សជាច្រើន ពិសេស​នៅប្រទេស​ក្រីក្រ​ បែរជា​ចាប់យកវិធី​ហូបឆ្ងាញ់តែមិនមែនហូបដើម្បី សុខភាព​ឡើយ។

ការញាំទឹកក្តៅ និងទឹកសាបដែលគ្មាន​ផ្ទុកទឹកកក ជួយ​បំបាត់អាការៈឈឺចាប់សាច់ដុំ សសៃ និង​សន្លាក់បានយ៉ាងមាន​ប្រសិទ្ធិភាព។ កុំទោមនស្ស​អំពីសុខភាព​របស់អ្នក ព្រោះវាជាផល​បានមកពីការបរិភោគរបស់អ្នកផ្ទាល់។

ប្រែសម្រួល៖ ចម្រើន​តារា​

ចុចអាន៖ឈឺក្បាល​នឹង​ទទួល​ព័ត៌មាន​ក្លែងក្លាយ​ពី​កូវីដ នេះ​វិធី​ងាយៗ​មិន​ឲ្យ​ស្ត្រេស​ខ្លាំង

ចុចអាន៖គ្រប់​គ្នា​គួរ​ដឹង ព័ត៌មាន​ណា​ពិត​ឬ​មិន​ពិត​ទាក់ទង​កូវីដ មុន​ចែកចាយ​បន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម