Connect with us

KPT+

ជោគជ័យ​ស្រមោល​ដែល​ក្រោយ​មក​ធ្វើ​ឲ្យ​ «បាក់ទឹកចិត្ត»ឈាន​ដល់​ក្រោក​លែង​រួច

បានផុស

នៅ

យុវជន យុវនារី​ជា​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​និយម​ណាស់​ជោគជ័យ​ផ្លូវ​កាត់​ឬ​ល្អ​មើល​សម្បក​ក្រៅ។ អ្នកធ្វើការ​លើ​ជំនួញ​ខ្លះ​មាន​ក្រុមហ៊ុន​ច្រើន​ហើយ​មិន​ប្រាកដ​ថា​អាជីព​អ្វី ផលិតផល​អ្វី សេវាកម្ម​អ្វី​ឲ្យ​តែ​បាន​តំណែង​ខ្ពស់ ឬ​ឈ្មោះ​ថា CEO។

ការ​ឈាន​ឡើង​រហ័ស ល្បីឈ្មោះ​តែគ្មានគុណភាព ជា​គ្រឿង​សម្លាប់​ខ្លួនឯង​ព្រោះ​ខ្លួនឯង​ដឹង​ច្បាស់​ពី​ស្គរ​ប្រហោង​ក្នុង​ពេល​នៅម្នាក់ឯង ដូចពាក្យសុភាសិតចាស់ៗលើកឡើងថា កុហកគេបានកុហកខ្លួនឯងឯណាបាន?

សិល្បករជាច្រើន​ បាន​ប្រើប្រាស់​បណ្តាញ​សង្គមលើ គ្រប់វិធី គ្រប់មធ្យោយ គ្រប់ល្បិច​ទាក់ទាញយក Likes ទាំងជំនាញវិជ្ជាជីវៈមិនរឹងមាំ មិនបានដុសខាត់ និងមិនរឺកចម្រើន​ព្រោះចំណាយពេលបង្កើនស្រមោលជោគជ័យ​ក្លែងក្លាយ ដែលក្រោយមកពួកគេ​នឹង​បញ្ឈប់ការរីកចម្រើន​ក្នុងអាជីពឬវិជ្ជាជីវៈត្រឹមប៉ុណ្ណេះឯង ព្រោះ​យកចិត្ត​ទុកដាក់ខ្លាំងចំពោះស្រមោលលើបណ្តាញ​សង្គម​ដែលជារូបភាពបំភ័ន្តមិនពិត​និងពង្វក់សតិ​។

អ្វីទៅជា​ធាតុពិត នៃជំនាញ​វិជ្ជាជីវៈ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្នកលក់ផលិតផល ឬអ្នកកេងចំណេញ​ពីការកុហកបោកបញ្ឆោត? ខ្លួនឯងដឹងច្បាស់ជាងអ្នកផ្សេងណាទាំងអស់។ ប្រការនេះហើយ​ដែលនៅប្រទេសថៃនិងចិន មាន​ករណីសម្លាប់ខ្លួនច្រើន​ក្នុងចំណោមមនុស្ស​វ័យក្មេង ទាំងដែល​មើលពីក្រៅទៅ​ដូចជាកំពុង​ជោគជ័យខ្លាំង តែធាតុពិត​ស្រមោលជោគជ័យបន្លំភ្នែក ​មិនបានធ្វើឲ្យសាមីខ្លួន​មាន​មោទនភាពពិតប្រាកដឡើយ។ ថ្ងៃណាមួយ​គេនឹងនឿយណាយ នឿយហត់ចំពោះការប្រើជីវិតបែបនេះ?

ធាតុពីនៃជោគជ័យក្នុងវិជ្ជាជីវៈ​គឺ បានធ្វើ​ត្រឹមត្រូវ​តាមមុខការ​ វិជ្ជាជំនាញ មានក្រមសិលធម៌ ហើយ​ខ្លួនឯងដឹងខ្លួនឯង មាន​ទំនុកចិត្ត​ចំពោះខ្លួនឯង។

ប្រសិនអ្នកជាអ្នកនិពន្ធម្នាក់ បែរជា​ល្បីខ្លាំងលើបណ្តាញសង្គម តែរឿងសរសេរមិនកើត គ្មាន​ប្រលោមលោកមួយចេញ​រួច ឬ​ចេញដែរតែគ្មាន​គេ​​ឲ្យតម្លៃ ល្បីព្រោះស្លៀកពាក់ស្អាតបាត តុបតែងដូចតារា ឬល្បីព្រោះមាន​ស្វាមីជាកំពូលអ្នកមាន ឬល្បីព្រោះសរសេរល្បះស៊កសៀតបញ្ឆេះទឹកចិត្ត​យុវវ័យ​តើនេះជាវិជ្ជាជីវៈជោគជ័យ ឬបណ្តាញសង្គមជោគជ័យ?

បើអ្នកជាIdolព្រោះចាប់បានឱកាស​រៀបការជាមួយកូនអ្នកមាន ហើយមនុស្ស​ម្នាហៅអ្នកថាidolទាំងដែល​ខ្លួនឯងមិនមានជំនាញ ថាជាវិជ្ជាជីវៈអ្វីឲ្យប្រាកដពាក្យIdolនោះចូលមកលើកទឹកចិត្តឬវាយប្រហារទៅ។

ទំាងនេះហើយ​ដែលបង្កើតនូវការបាក់ទឺកចិត្ត​នៅចុងបញ្ចប់។ យុវវ័យ​គួរ​ចំណាយ​ពេល​ដុសខាត់​វិជ្ជជីវៈ មូលដ្ឋាន​គ្រឹះនិង​ទេពកោសល្យ​មិនឈប់ឈរ បញ្ចេញស្នាដៃពិតរបស់ខ្លួនឯង និង​កុំ​ប្រញាប់ចង់បានកិត្តិនាមពេក ​ប្រសិន​បើមិនទាន់មាន​អ្វីជាដុំកំភួន​នៅឡើយ ព្រោះ​ជោគជ័យ​ស្រមោល​​ឬ​ជោគជ័យ​តាម​រដូវ​កាល​បង្ក​នូវ​ការ​បាក់ទឹកចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេល​ការ​ពិត​បង្ហាញខ្លួន៕

ប្រែសម្រួល៖ហាណា

ចុចអាន៖លក្ខណៈ​ពិសេស ៧ យ៉ាង បង្ហាញថា​ ​មនុស្សម្នាក់រឹងមាំ​ពិតប្រាកដ

ចុចអាន៖យុទ្ធសាស្ត្រ​​បង្កើត​យីហោ​កាហ្វេ​ឲ្យ​អតិថិជន​ជាប់ចិត្ត និង​ស្គាល់​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម