ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់គ្រឿងចក្រកាយប្រឡាយច្រកចូលផ្សារ លន ស៊ីធី រំដោះទឹកចេញពីផ្លូវ
កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយសង្កាត់ចោមចៅទី ២ បានដាក់គ្រឿងចក្រធ្វើការកាយស្តារប្រឡាយមួយខ្សែនៅច្រកចូលផ្សារ លន ស៊ីធី ក្នុងភូមិព្រៃព្រីងត្បូង ១ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរំដោះទឹកចេញពីផ្លូវ។


លោក សុភា ជាប្រជាពលរដ្ឋរស់នៅចេញចូលក្នុងបុរី លន ស៊ីធី រាល់ថ្ងៃ បានឲ្យដឹងថា ផ្លូវខាងលើរងការខូចខាតយូរមកហើយ។ ពេលមានភ្លៀងមកម្តងៗ តែងតែជន់លិចលើដងផ្លូវ មិនងាយស្រក ពិបាកក្នុងការធ្វើដំណើរចេញចូល ដោយសារតែប្រឡាយអមផ្លូវពោរពេញដោយស្មៅដុះពាសពេញ ស្ទះចរន្តទឹកហូរ។ ផ្លូវនេះ ថ្វីបើមេឃរាំងមិនភ្លៀងក៏ដោយ តែទឹកនៅទីនោះយ៉ាងតិចក៏ជាងមួយខែដែរទើបស្រក។


លោកបានបន្តថា ក្រោយមេឃភ្លៀងមួយមេធំនៅយប់ទៀបភ្លឺ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ ទើបនៅព្រឹកថ្ងៃដដែល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយសង្កាត់ចោមចៅទី ២ ដាក់គ្រឿងចក្រមកកាយស្តារប្រឡាយ ដើម្បីរំដោះទឹកចេញពីលើដងផ្លូវ៕
អត្ថបទ ៖ សុខា

-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


