ព័ត៌មានជាតិ
បុរសម្នាក់ ត្រូវរថយន្តបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ ខណៈដើរឆ្លងថ្នល់ នៅស្រុកជីក្រែង
បុរសម្នាក់ដើរឆ្លងថ្នល់ ត្រូវរថយន្តមួយគ្រឿង បើកបរមកពីទិសខាងលិចមកកើត បានបុកចំពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តខាងលើ បានកើតឡើងនៅវេលាម៉ោង១៨និង៣៥នាទីកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ០៦ចំណុចភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ ទោ គង់ អឿន ស្រុកជីក្រែង បានឲ្យដឹងថា រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២AU៣៧៩៨ មានទិសដៅពីលិចទៅកើត បុកចំជនរងគ្រោះ ខណៈកំពុងដើរឆ្លងថ្នល់ ពីត្បូងទៅជើង បណ្តាលឲ្យស្លាប់តែម្ដង។ ជនរងគ្រោះមានឈ្មោះ សួង បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។


សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអ្នកបើកបរយកមកអនុវត្តតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា រថយន្តបង្កខាងលើ សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការនគរបាល ស្រុកជីក្រែង ដើម្បីអនុវត្តតាមនីតិវិធី រីឯសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ ឃាត់ខ្លួនក្រុមព្រានព្រៃ ប្រមាញ់សត្វប្រចៀវ ជិត៥០០ក្បាល
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


