ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យទីតាំងមាត់ស្ទឹងលើកដែក ដែលបាក់ច្រាំងខូចខាតសម្ភារៈអស់មួយចំនួន
លោកអភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំហំ នៃការខូចខាតបាក់ច្រាំងមាត់ស្ទឹងលើកដែក ប្រវែង ៤០ ម៉ែត្រ ដោយសារតែទឹកហូរចូលតាមព្រែកលើកដែក មកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយ ទើបធ្វើឲ្យមានការបាក់ស្រុតខូចខាតសម្ភារៈអស់មួយចំនួន។


កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ មន្ត្រីបច្ចេកទេស អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ចុះពិនិត្យជាក់ស្ដែងទីតាំងមាត់ស្ទឹងលើកដែក ដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។


តាមរបាយការណ៍លោកអភិបាលស្រុកកោះធំ បានឲ្យដឹងថា ទីតាំងបាក់ស្រុតនេះ ស្ថិតនៅវត្តជ្រោយ ជាប់មាត់ស្ទឹងលើកដែក។ នៅពេលទឹកពីទន្លេមេគង្គ និងទន្លេបាសាក់ ហូរចូលតាមព្រែកលើកដែក មកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយនេះ ធ្វើឲ្យចរន្តទឹកកួចវិល បណ្តាលឲ្យដីច្រាំងសឹករិចរិល ស្របពេលលូរំដោះទឹកភ្លៀងក្នុងវត្តបង្ហូរធ្លាក់ចំទីតាំងបាក់ស្រុត ដែលជាផ្នែកមួយធ្វើឲ្យមានជម្រាបទឹកក្រោមដី បណ្តាលឲ្យបាក់ស្រុតតែម្ដង។


របាយការណ៍ដដែល បញ្ជាក់ថា ហេតុការណ៍បាក់ស្រុតច្រាំងនេះបានបណ្តាលឲ្យច្រាំងស្ទឹងលើកដែកបាក់ស្រុតប្រវែង ៤០ ម៉ែត្រ និងបាក់ចូលជម្រៅប្រហែល ២០ ម៉ែត្រ ព្រមទាំងបង្កការខូចខាតរោងលោកតាធ្វើពីបេតុង ១ ខ្នង ទំហំ ៤x៤ , របងគ្រឹះ ១២ ម៉ែត្រ , សាបបេតុង ២០x២០ ម៉ែត្រ , កុដិឈើប្រក់ក្បឿង ទំហំ ៦x២៤ , ខ្ចុសបេតុងប្រក់ក្បឿង ទំហំ ៤x៦ , ជណ្ដើរបេតុងចុះមាត់ស្ទឹងទំហំ ២x៦ , ដើមរាំងភ្នំ ២ ដើម , ដើមឈើទាល ៥ ដើម និងដើមស្វាយ ២ ដើម៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


