ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ប្រាប់អាជ្ញាធរខេត្តកោះកុងបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងសំរាមឲ្យបានល្អ
មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានប្រាប់ដល់អាជ្ញាធរក្រុង ស្រុក ពិសេសខេត្តកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ការងារគ្រប់គ្រងសំរាមឱ្យត្រឹមត្រូវល្អ ដោយមិនឱ្យពលរដ្ឋរិះគន់ទើបចុះធ្វើអនាម័យនោះទេ។ ក្រសួងបរិស្ថាន បានប្រតិភូកម្មដល់រដ្ឋបាលខេត្តក្រុងស្រុកលើការគ្រប់គ្រងសំរាមរឹង រាវ ទាំងស្រុងហើយ ដោយក្រសួងមិនចាត់ចែងជំនួសទៀតឡើយ ហើយក្រសួងគ្រាន់តែជួយសម្របសម្រួលស្វែងរកដៃគូអភិវឌ្ឍន៍ទីលានចាក់សំរាម ដូច្នេះរដ្ឋបាលខេត្តក្រុងស្រុកបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានល្អបន្ថែមទៀត។

នេះជាការរំលេចជាថ្មីរបស់លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីប្រគល់ធុងសំរាម៩៣៩ធុងដល់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ពន្យល់ទៀតថា ករណីមានគំនរសំរាមកើតមានសូមចុះពិនិត្យចាត់ចែងដោះស្រាយអោយបានទាន់ពេលវេលា កុំចាំពលរដ្ឋថតបង្ហោះលើបណ្តាញសង្គមហើយទើបចុះធ្វើអនាម័យ វាជាការងារមួយមិនគួរឱ្យកើតមានឡើយ។

ក្រសួងបរិស្ថាន អះអាងថា ការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបានយ៉ាងល្អ។

បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងប្រឹងប្រែងយកចិត្តទុកដាក់ជំរុញឱ្យមានការកសាងនូវទីលានចាក់សំរាមស្តង់ដារមួយនៅខេត្តកោះកុង ដើម្បីគ្រប់គ្រងកាកសំណល់សំរាមគ្រប់ប្រភេទបានឆាប់រហ័សសំដៅដល់ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពរស់នៅពលរដ្ឋ និងវិស័យទេសចរណ៍។ល។

លោក ហាក់ ឡេង អភិបាលរងអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែល
បានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមនាថ្ងៃនេះ ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាមនៅទូទាំងខេត្តកោះកុង ដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តតំបន់សមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់នូវភាពស្អាតដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាម ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

លោកអភិបាលរងខេត្ត រម្លឹកទៀតថា កន្លងទៅ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ដោយផ្តើមចេញពីការអប់រំផ្សព្វផ្សាយ យុទ្ធនាការ ទៅចលនា និងក្លាយជាទម្លាប់ស្អាតតរហូតទៅ៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២២ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


