ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ជំរុញវិនិយោគិនជប៉ុនបង្កើនការវិនិយោគថែមទៀតលើការកែច្នៃផលិតផលកសិកម្ម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា នៅវិមាន៧មករា។ ក្នុងជំនួបជាមួយប្រតិភូដែលសុទ្ធសឹងជាអ្នកវិនិយោគជប៉ុននោះ សម្ដេចតេជោ បានជំរុញឱ្យមានការបង្កើនការវិនិយោគបន្ថែមទៀតពីក្រុមហ៊ុនជប៉ុនលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។

ការជំរុញបែបនេះរបស់សម្ដេចតេជោ ជាការឆ្លើយតបនឹងលោក TAKAHASHI Fumiaki ដែលបានលើកឡើងពីការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគជប៉ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានាក្នុងប្រទេសកម្ពុជា។ តាមការគូសរំលេចពីលោក TAKAHASHI Fumiaki វត្តមានគណៈប្រតិភូដែលមកកម្ពុជាពេលនេះ គឺមានក្រុមហ៊ុនប្រមាណ៣៦ ក្រុមហ៊ុន ដែលក្រុមហ៊ុនជប៉ុនទាំងនោះភាគច្រើនទាក់ទងនឹងវិស័យបច្ចេកវិទ្យា បណ្ដុះបណ្ដាលវិជ្ជាជីវៈ កសិឧស្សាហកម្ម ជាដើម។

សម្ដេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះអ្នកវិនិយោគជប៉ុន ដែលបានចាប់អារម្មណ៍លើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។ សម្ដេចតេជោ បានគូសបញ្ជាក់ទៅកាន់ប្រតិភូវិនិយោគជប៉ុន ថា កសិឧស្សាហកម្ម ជាចំណុចស្នូលមួយរបស់រដ្ឋាភិបាលកម្ពុជា រាប់តាំងពីដើមរៀងមក រហូតមកដល់រដ្ឋាភិបាលថ្មីពេលនេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ចាត់ទុកកសិឧស្សាហកម្ម ពោលគឺការកែច្នៃនូវផលិតផលកសិកម្មនេះ គឺជារឿងចាំបាច់ និងអាទិភាព។ ខណៈបច្ចេកវិទ្យា ក៏ជាវិស័យដែលរដ្ឋាភិបាលកំពុងផ្ដោតការយកចិត្តទុកដាក់ជាអាទិភាព។

ក្នុងន័យនេះ តាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ថ្លែងឱ្យដឹងក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានជំរុញអ្នកវិនិយោគជប៉ុនឱ្យពង្រីកសក្តានុពលវិនិយោគលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យា កាន់តែកើនឡើងបន្ថែមទៀត ស្របនឹងតម្រូវការវិនិយោគរបស់កម្ពុជាលើវិស័យទាំងពីរនេះ។
បន្ថែមពីកសិឧស្សាហកម្ម និងបច្ចេកវិទ្យា សម្ដេចតេជោ ក៏បានលើកឡើងពីវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រឹងតភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្ថែមដល់ប្រជាជនកម្ពុជា ដែលក្នុងនោះយុវជនតែម្ដង។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សម្ដេចតេជោ ចាត់ទុកថា ជាជំនាញតម្រូវការទាំងក្នុងបរិបទប្រទេសកម្ពុជា ក៏ដូចជាបរិបទប្រទេសជប៉ុន ហើយជាចំណែកនៃការជំរុញផ្នែកសេដ្ឋកិច្ចដ៏សំខាន់ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


