ព័ត៌មានជាតិ
បណ្ដេញជនជាតិវៀតណាម៥៧នាក់ពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមអនឡាញ និងប្រើប្រាស់គ្រឿងញៀន
សមត្ថកិច្ចកម្ពុជា បានបន្តបណ្ដេញចេញពីកម្ពុជានូវជនជាតិវៀតណាមចំនួន ៥៧នាក់ ក្រោយរកឃើញថា អ្នកទាំងនោះបានលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ហើយបានប្រព្រឹត្តបទល្មើសគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ការអនុវត្តនីតិវិធីបណ្ដេញចេញចំពោះជនជាតិវៀតណាមទាំង៥៧នាក់ ដែលក្នុងនោះមានស្រីចំនួន១៥នាក់ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ក្រោមការបញ្ជាពីឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

តាមការអះអាងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមជនជាតិវៀតណាមខាងលើ ដែលត្រូវបានបណ្ដេញចេញ គឺមានជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន ការជួញដូរបំពង់ខ្យល់សង្ស័យជាខ្យល់សប្បាយ (HAPPY BALOON) និងលួចស្នាក់នៅធ្វើការខុសច្បាប់ ក្នុងការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
ជនជាតិវៀតណាមទាំងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ទទួលបានពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


