ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីស្នើពលរដ្ឋទុកចិត្តលើការបំពេញការងាររបស់មន្ត្រីជំនាញព្រំដែនកម្ពុជា
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំឱ្យពលរដ្ឋស្ដាប់ការបកស្រាយរបស់មន្ត្រីជំនាញនៃរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជា និងទុកចិត្តលើការខិតខំរបស់ពួកគេ និងរដ្ឋាភិបាលលើការការពារអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។

លើទំព័រហ្វេសបុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូពីការបកស្រាយរបស់មន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាមួយនឹងសារបង្ហោះស្នើសុំឱ្យពលរដ្ឋស្ដាប់ការបកស្រាយរបស់មន្ត្រីជំនាញលើការចុះវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នបង្គោលលេខ ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងពី៥២-៥៩ នៅខេត្តបាត់ដំបង។
សម្ដេចបានសរសេរថា៖ «ខ្ញុំសង្ឃឹមថាការបកស្រាយពន្យល់នេះ នឹងផ្តល់នូវភាពកក់ក្តៅ និងជំនឿទុកចិត្តលើការខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយម៉ត់ចត់និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំនាញព្រំដែនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងដោយជានិច្ចកាលតែងតែតម្កល់នូវឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ»។

ក្នុងវីដេអូបានមានរយៈពេល៤៣នាទី៥៧វិនាទី មន្ត្រីជាន់ខ្ពស់មកពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៣រូប បានបកស្រាយពីដំណើរការវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើកំណាត់ព្រំដែនខាងលើ ដោយបានបញ្ជាក់ថាការងារដែលសម្រេចបាននៅពេលបច្ចុប្បន្ននេះគឺកម្ពុជាថៃបានធ្វើរួមគ្នាតាំងពីឆ្នាំ២០០៦មកម្លេះ។ ឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា( MOU) ឆ្នាំ២០០០, បែបបទការងារ (TOR)ឆ្នាំ២០០៣៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


