ព័ត៌មានជាតិ
រដ្ឋបាលរាជធានី នាំយកអំណោយ ៦៤មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាង ៤ម៉ឺននាក់ នៅឧត្ដរមានជ័យ
អំណោយជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគបរិភោគ សរុប ៦៤មុខ ដែលជាទឹកចិត្តចូលរួមពីសំណាក់សប្បុរសជន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់សរុបមកពីស្រុកចំនួន ៤ ស្មើនឹង២៤ឃុំ មាន១២០៩៤គ្រួសារ (សរុបជាង ៤មុឺននាក់) កំពុងស្ថិតនៅទីតាំងសុវត្ថិភាព ក្នុងខេត្ដឧត្ដមានជ័យ។ ខណៈមហិច្ឆតាឈ្លានពានរបស់ថៃ កំពុងបន្ដយ៉ាងគឃ្លើនមិនញញើតច្បាប់អន្តរជាតិ និងទាំងបំពានលើដែនអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀត ។

អំណោយទាំងអស់នេះ ត្រូវបានលោក អុីម រ៉ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូនលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ដឧត្ដមានជ័យ និងជាប្រធានទទួលបន្ទុកមណ្ឌលភៀសសឹកទាំង ៦ជំរុំ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីផ្ទះសម្បែង ចំនួន ១២០៩៤គ្រួសារ (៤១២៤១នាក់) ក្នុងនោះមានស្រ្ដី ១៩៨៩១នាក់ និងកុមារចំនួន១៨៩៣នាក់ផងដែរ ។
អំណោយទាំងនេះ រួមមាន៖ .ទឹកបរិសុទ្ធ,ភេសជ្ជៈចម្រុះ, អំបិល , ធូបមូស,ថ្នាំបាញ់មូស,សៀង,ម៉ាស,តង់, ឆ័ត្រ,កញ្ច្រែង,ផ្អក , បាយក្តាំង,ត្រីប្រឡាក់,ត្រីងៀត, សំឡីអនាម័យ,នំកញ្ចប់, ខ្ទឹមស នំប្រអប់ ,ទឹកដោះគោចម្រុះ, ច្រាស់ដុសធ្មេញ, ពងមាន់,ពងទា ,ពងទាប្រៃ,ត្រីខ,បារី,សាច់ក្រក,នំកញ្ចប់, កាហ្វេ ,ធូបមូស, ដំណាប់ផ្លែឈើ, ថ្នាំដុសធ្មេញ,សាប៊ូ,ប្រេងកូឡា,ស្ករស,ខ្ទឹមបារាំង,សាច់ផាត់,ស្បែក ជើង, ចានឆ្នាំង, ចានជ័រ, ចានអីណុក,នំធុង,សាច់ផាត់ត្រី,ឆៃថាវ,មីកូនក្មេង, សៀង,ចេកសមូត,ប៊ីចេង,ក្រដាសជូតមាត់,ជូតមុខ,យ៉ាអូរ, ដំណាប់គ្រប់មុខ,វីតាមីន,ស្រោមជើង, ធុងសំរាម,ខោអាវជជុះ,ត្រីខកំប៉ុង,ទឹកត្រី,ទឹកស៊ីអ៉ីវ,ភួយមុង កន្ទេល,បន្លែត្រីសាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀត សរុបទាំងអស់ចំនួន៦៤ មុខ។

ឆ្លៀតក្នុងឱកាសនោះដែរ អភិបាលរងរាជធានីភ្នំពេញ បានសម្តែងការអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលបាននឹងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព ទាំង៦កន្លែង ក្នុងភូមិសាស្ត្រខេត្ដឧត្ដមានជ័យ។ លោកថា ទាំងអស់នេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
លោកក៏ថ្លែងអំណរអរគុណនូវទឹកចិត្តរបស់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងស្មារតីខ្មែរជួយខ្មែរ។ លោកមានប្រសាសន៍ថា “ក្នុងនាមយើងនៅសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងប្អូនវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើងឈរជើងការពារជាតិទឹកដី និងជួយដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែងសុវត្ថិភាពនេះ ជារៀងរហូត”។
លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ដឧត្ដមានជ័យ ក៏បានអរគុណជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈលោក អុីម រ៉នហាស្សាន់ បានដឹកនាំអំណោយសប្បុរសជន យកមកផ្ដល់ជូនវីរៈកងទ័ពជួរមុខនៅខេត្ដឧត្ដមានជ័យនិងជនភៀសសឹកនាពេលនេះលោកនិងធ្វើការបែងចែកជូនទៅ ដល់ដៃវីរៈកងទ័ពជួរមុខ និងជូនបងប្អូនជនភៀសសឹក ដោយផ្ទាល់ នៅពេលដ៏ឆាប់ៗបំផុតនេះ ហើយការជួយឧបត្ថម្ភនេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរពិតប្រាកដ ។

តាមរបាយការណ៍របស់លោក លី រដ្ឋា អភិបាលស្រុកចុងកាល់ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជនភៀសសឹកមកស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ២កន្លែងសរុបចំនួន ៩២៥៤គ្រួសារ ស្មើនឹង ១២៤៥៧នាក់។ ក្នុងនោះមនុស្សចាស់៣៥៧នាក់ និងកុមារ២៨៦នាក់ ឯកុមារប៉ះពាល់ការសិក្សាជាង១០០នាក់ផងដែរ។
ដោយឡែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទូទាំងខេត្ដឧត្ដមានជ័យ មកស្នាក់បណ្ដោះអាសន្នទាំង៦កន្លែងសរុបចំនួន១២០៩៤ គ្រួសារ ស្មើ៤១២៤១នាក់ ក្នុងនោះស្ដ្រីចំនួន ១៩៨៩១នាក់ ក្នុងនោះមានកុមារ ៧៦៥៣នាក់ផងដែរ ៕ អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


