Connect with us

ព័ត៌មានជាតិ

វីរកងទ័ពជួរមុខ ៧រូប រងគ្រោះដោយផ្សែងពុល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

បានផុស

នៅ

វីរកងទ័ពឈរជើងនៅជួរមុខ ចំនួន ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយសារការបាញ់ផ្សែងពុលពីសំណាក់យោធាថៃ អំឡុងពេលឈរជើងនៅតំបន់ប្រយុទ្ធ ក្នុងកតាព្វកិច្ចការពារជាតិមាតុភូមិ បូរណភាពទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃអាទិត្យទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ហឹង ណារី វ៉ា ថន តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបាននាំយកអង្ករ សម្ភារៈ និងថវិកាជូនដល់វីរកងទ័ពផងដែរ។

ក្នុងឱកាសនោះ លោកស្រី ហឹង ណារី វ៉ាថន បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោក វ៉ា ថន អភិបាលខេត្ត​ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់មូលដ្ឋានទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការឡើយ។ ជាពិសេស វីរកងទ័ពដែលបាននិងកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិនៅជួរមុខ និងយកចិត្តទុកដាក់ផងដែរអំពីជីវភាព សុខុមាលភាពគ្រួសារកងទ័ព រួមនិងព​លរដ្ឋភៀសសឹកកម្ពុជា។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ជាពិសេសលើកិច្ចការការពារព្រំដែន ដោយត្រូវមានការអត់ធ្មត់ខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះអាវុធ ឬញុះញង់ឱ្យមានអំពើហិង្សាណាមួយកើតឡើង ដែលអាចបង្កផលវិបាកដល់ប្រទេសជាតិ និងប្រជាជន។ លោកស្រី ក៏បានជូនពរដល់ប្អូនៗវីរកងទ័ពដែលរងរបួសទាំងអស់ឆាប់ជាសះស្បើយ និងការកោតសសើរចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរឈ្លានពាន ៕ អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម