ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ផ្ដល់ស្បៀងជូនពលរដ្ឋភៀសសឹកនៅស្រុកកោះកុង
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ផ្ដល់ស្បៀងជូនពលរដ្ឋភៀសសឹកនៅស្រុកកោះកុង គ្រាពួកគាត់រងការគំរាមកំហែងពីយោធាថៃឈ្លានពាន។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ បានចាត់លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង នាំយកសម្ភារចាំបាច់មួយចំនួន រួមមាន អង្ករ ៥ តោន ទឹកសុទ្ធ ៣០០ កេស និងឆៃប៉ូវ ៣០០ គីឡូក្រាម ចែកជូនដល់ជនភៀសសឹកដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងនៅតាមតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង។

ស្បៀងអាហារដែលប្រគល់ជូនអាជ្ញាធរស្រុកកោះកុង ចាត់ចែងដោះស្រាយជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពឃុំត្រពាំងរូង ស្រុកកោះកុង មានចំនួនប្រមាណ ៤ ០០០ នាក់។

លោក ចំរើន ទូច បានសម្ដែងការអាណិតអាសូរដល់ពលរដ្ឋក្មេងចាស់ ជនពិការ និងស្ត្រីមេម៉ាយ ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាពក្នុងស្រុកកោះកុង យ៉ាងខ្លាំង ដោយសារការគំរាមកំហែងពីសំណាក់យោធាថៃឈ្លានពានចង់បានទឹកដីកម្ពុជាតាមរយៈការប្រើកម្លាំងយោធា។

លោកប្រធានសាខាពន្ធដារខេត្តកោះកុង ជឿជាក់ថា អំណោយមានជាស្បៀងអាហារ នឹងជួយចែករំលែកការដោះស្រាយមួយរយៈពេលខ្លីអំឡុងភៀសសឹកនាពេលនេះ។ ជាមួយនេះ លោកក៏ស្នើដល់ពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អផងដែរ។

គួរជម្រាបថា ពលរដ្ឋភៀសសឹកនៅស្រុកកោះកុង កំពុងកើនឡើងជាបន្តបន្ទាប់នៅទីតាំងសុវត្ថិភាពចំនួន ៣ ដែលរៀបចំដោយរដ្ឋបាលស្រុកកោះកុង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


