ព័ត៌មានជាតិ
បណ្ឌិត ជ័យ តិច៖ ការព្រមានបិទច្រកសមុទ្ររបស់ថៃដើម្បីស្ទាក់ចាប់នាវាកម្ពុជា ជារឿងខុសច្បាប់អន្តរជាតិ
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានចេញមកព្រមានពីការបិទច្រកផ្លូវសមុទ្រ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញយុទ្ធសាស្ត្រផ្សេងៗឆ្លងកាត់ឈូងសមុទ្រថៃចូលមកប្រទេសកម្ពុជា។ ការព្រមានរបស់យោធាថៃ ត្រូវបានអ្នកតាមដានភូមិសាស្ត្រនយោបាយ មើលឃើញថា ជារឿងមិនត្រូវត្រឹម ដែលផ្ទុយពីច្បាប់អន្តរជាតិ។

អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច លើកឡើងថា ឈូងសមុទ្រថៃ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ថៃនោះទេ តែឈូងសមុទ្រនេះ គឺមានចំណែកប្រទេសចំនួន៤ គឺថៃ ម៉ាឡេស៊ី វៀតណាម រួមទាំងកម្ពុជា។
ដោយសំអាងទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ បណ្ឌិត ជ័យ តិច បានគូសបញ្ជាក់ថា ថៃមានកម្មសិទ្ធិលើដែនទឹកតែប្រមាណ២២គីឡូម៉ែត្រតែប៉ុណ្ណោះ។ ដូច្នេះ ការបិទឈូងសមុទ្រថៃជារួម ដើម្បីរាំងស្ទះដល់ការធ្វើនាវាចររបស់កម្ពុជា នាវាដឹកទំនិញ នាវាដឹកប្រេង និងសម្ភារៈផ្សេងៗជាដើម គឺខុសពីច្បាប់អន្តរជាតិ ហើយកម្ពុជាអាចប្ដឹងទៅតុលាការបាន។ នេះជាលើកឡើងរបស់លោកបណ្ឌិត ជ័យ តិច ប្រាប់មក«កម្ពុជាថ្មី»នៅថ្ងៃចន្ទនេះ។

អ្នកតាមដានភូមិសាស្ត្រនយោបាយខាងលើ បាននិយាយថា ថៃមានសិទ្ធិ ឬក៏ចាប់នាវាមួយចំនួន ដើម្បីត្រួតពិនិត្យលើទំនិញខុសច្បាប់ ឬក៏ដឹកនូវទំនិញផ្សេងៗដែលមានការគំរាមកំហែងដល់សន្តិសុខថៃ នៅត្រឹមដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែថៃមិនអាចឃាត់ ឬស្ទាក់ចាប់នាវាទាំងឡាយណាដែលឆ្លងកាត់តាមឈូងសមុទ្រថៃនោះឡើយ។
សម្រាប់ករណីកម្ពុជា បណ្ឌិតរូបនេះ ថា បើទោះកម្ពុជា ដឹកសព្វាវុធក៏ដោយ ក៏មិនខុសច្បាប់អន្តរជាតិនោះដែរ។ មិនខុសច្បាប់អន្តរជាតិ ពីព្រោះថាកម្ពុជាមិនស្ថិតក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ស្ដីពីការហាមឃាត់ទិញលក់អាវុធ។ ម្យ៉ាងបើទោះថៃហាមឃាត់កម្ពុជាមិនឱ្យឆ្លងកាត់ដែនអធិបតេយ្យរបស់គេ លោក ថា កម្ពុជាក៏មានផ្លូវនាវាចរចម្រុះសម្រាប់ការដឹកជញ្ជូននូវទំនិញ និងសម្ភារៈផ្សេងៗចូលមកកម្ពុជាបាន ដោយមិនមានបញ្ហារាំងស្ទះអ្វីឡើយ។

ឆ្លើយតបនឹងការព្រមានខាងលើ អ្នកនាំពាក្យក្រសួងសាធារណការកម្ពុជា លោក ផន រឹម អះអាងថា កម្ពុជាមានច្រកដឹកទំនិញតាមសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបានឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ។ លោក ផន រឹម បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ឆ្លើយតបគ្រប់ទម្រង់ចំពោះមហិច្ឆតាបង្កសង្គ្រាមពង្រីកជម្លោះជាមួយកម្ពុជា៕
អត្ថបទ៖ ធឿន វ៉ានសុង
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


