ព័ត៌មានជាតិ
ខេត្តក្រចេះមានតំបន់ការពារធម្មជាតិ ៦ តំបន់ ដើរតួរនាទីដ៏សំខាន់ជាប្រព័ន្ធការពារផ្នែកអេកូទ្បូស៊ី
ខេត្តក្រចេះ មានតំបន់ការពារធម្មជាតិ ៦ តំបន់ មានផ្ទៃដីទំហំសរុប ២៨៣០៩៩,៣៩ ហិកតា ដែលជាប្រព័ន្ធតំបន់ការពារធម្មជាតិដ៏សំខាន់ផ្នែកសេវាកម្មប្រព័ន្ធអេកូទ្បូស៊ី។
នេះបើយោងតាមការឱ្យដឹងពីលោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្កើតក្រុមការងារ «រៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃសំបូរ និងដែនជម្រកសត្វព្រៃព្រែកប្រសព្វ» ភូមិសាស្ត្រខេត្តក្រចេះ ដែររៀបចំឡើងដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ប្រព័ន្ធអេកូទ្បូស៊ីទាំងនោះរួមមាន សេវាកម្មគាំទ្រ សេវាកម្មផ្គត់ផ្គង់ សេវាកម្មនិយ័តកម្ម និងសេវាកម្មវប្បធម៌ ដែលចូលរួមការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ក្នុងក្របខណ្ឌជាតិ និងរួមចំណែកក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
តំបន់ការពារធម្មជាតិទាំង ៦តំបន់ រួមមាន៖
១.ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីទំហំ ១១៥៦៤៩,៣១ ហិកតា
២.ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីទំហំ ៥៩២៨៤,៤១ហិកតា
៣.ដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីទំហំ ៦១១២,០៨ហិកតា
៤.ដែនជម្រកសត្វព្រៃ ព្រែកប្រសព្វមានផ្ទៃដីទំហំ ១៤២២១,០២ហិកតា
៥.ដែនជម្រកសត្វព្រៃ«សំបូរ»មានផ្ទៃដីទំហំ ៨២ ៥០៥,៥ ហិកតា
៦.តំបន់ប្រើប្រាស់ច្រើនយ៉ាង«សសរស្តម្ភសត្វតោ» មានផ្ទៃដីទំហំ ៥៣២៧,០៧ ហិកតា

ដោយឡែក តំបន់ការពារដែនជម្រកសត្វព្រៃសំបូរ មានតួនាទីសំខាន់ក្នុងការអភិរក្សជីវចម្រុះនៃតំបន់ និងផ្តល់ជាទីជម្រកដល់សត្វកម្រ និងសត្វជិតផុតពូជជាច្រើន។
រីឯដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានសារៈសំខាន់ជាពិសេសសម្រាប់ការអភិរក្សសត្វក្តាន់ (Axis porcinus) ដែលជិតផុតពូជ។ តាមការប៉ាន់ស្មានមានចំនួនប្រហែល ១០០ក្បាល ដែលរស់នៅជាចម្បងនៅក្នុងតំបន់នេះ។ តំបន់នេះមានជម្រកពិសេស ដូចជា ព្រៃលិចទឹក ដីសើម ស្មៅក្រាស់ និងព្រៃវាលភក់ ដែលជាកត្តាចាំបាច់សម្រាប់ការរស់រានរបស់សត្វក្តាន់ទាំងនោះ។
ក្នុងឱកាសនោះ លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន អង្គការអង្គការអភិរក្សសង្គមសត្វព្រៃ (WCS) គម្រោងរេដបូកកែវសីមា ដែលបាននិងកំពុងអនុវត្ត និងសហការល្អជាមួយ រដ្ឋបាលខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនាពេលកន្លងមក៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


