ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ថា កម្ពុជា-ឥណ្ឌា ជាបងប្អូនរួមវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រ
រដ្ឋមន្ត្រីទេសចរណ៍លោក ហួត ហាក់ បានលើកឡើងថាកម្ពុជាបានត្រៀមខ្លួនសម្រាប់ការទទួលកំនើនភ្ញៀវទេសចរណ៍ឥណ្ឌាក្នុងឆ្នាំ២០២៦នេះ ខណៈដែលកម្ពុជា និងឥណ្ឌា មានការហោះហើរត្រង់ជាមួយគ្នា។ លោកថា កម្ពុជាស្វាគមន៍ការមកលេងរបស់បងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្ត។

លើកឡើងក្នុងជំនួបជាមួយអគ្គរដ្ឋទូតឥណ្ឌានៅទីស្តីការក្រសួងទេសចរណ៍ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក ហួត ហាក់ បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌាដែលបានគាំទ្រដល់ក្រសួងក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍កន្លងមក។ លោកបន្ថែមថាក្នុងឆ្នាំ២០២៥កន្លងទៅភ្ញៀវទេសចរណ៍ឥណ្ឌាបានមកលេងកម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ និងរំពឹងថាក្នុងឆ្នាំ២០២៦នេះនឹងមានភ្ញៀវទេសចរណ៍កាន់តែច្រើនមកលេងកម្ពុជាថែមទៀត។
លោកថា៖ «កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកំណើនភ្ញៀវទេសចរឥណ្ឌាដែលជាបងប្អូនរួមវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តពាន់ឆ្នាំមកទស្សនា នាឆ្នាំថ្មី ឆ្នាំសកល ២០២៦នេះ»។

បច្ចុប្បន្នកម្ពុជា និងឥណ្ឌាមានជើងហោះហើត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines។
របាយការណ៍ក្រសួងទេសចរណ៍១១ខែ ក្នុងឆ្នាំ២០២៥ មានភ្ញៀវទេសចរណ៍មកលេងកម្ពុជាជាង៥លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ឥណ្ឌាមានជាង៦ម៉ឺននាក់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


