ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា បន្តចុះសួរសុខទុក្ខ នាំអំណោយ និងថវិកា ជូនទាហានកំពុងសម្រាកនៅមន្ទីរពេទ្យ
រដ្ឋបាលខណ្ឌ ៧ មករា បានចុះសំណេះសំណាលសួរសុខទុក្ខ និងបាននាំនូវអំណោយ រួមទាំងថវិកា ជូនដល់ទាហានចំនួន ៣ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌ ៧ មករា លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ ៧ មករា និង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខទាហានចំនួន ៣ នាក់ រងរបួសក្នុងសង្គ្រាមឈ្លានពានពីប្រទេសថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក ថេង សុថុល បានឲ្យដឹងថា វីរកងទ័ពទាំង ៣ នាក់ គឺនៅកងពលតូចអន្តរាគមន៍លេខ ៣៩៣ ឈរជើងការពារតំបន់មុំបី ស្ថិតក្នុងភូមិរុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌ ៧ មករា បានរងរបួសក្នុងសង្គ្រាមឈ្លានពានពីប្រទេសថៃមកលើដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា។

អភិបាលខណ្ឌ ៧ មករា បានបញ្ជាក់ថា លោកមានក្តីអាណិតអាសូរយ៉ាងខ្លាំងដល់កងទ័ពកម្ពុជាដែលបានលះបង់កម្លាំងកាយចិត្តបំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់ និងគោរពជូនពរដល់វីរយុទ្ធជនគ្រប់រូបដែលកំពុងសម្រាកព្យាបាលទាំងអស់គ្នា សូមឆាប់បានធូរសះស្បើយឡើងវិញផងដែរ៕
អត្ថបទ ៖ សុភា



-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


