ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកចំនួន៣ ជាប់ជ័យលាភី គម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ ពីគ.វ.ជ.
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានចុះហត្ថលេខា ទទួលស្គាល់មន្ទីរពេទ្យបង្អែកចំនួន៣ ដើម្បីអនុវត្តគម្រោងនវានុវត្តន៍កែលម្អការផ្តល់សេវាជួរមុខរបស់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពទាំងអស់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីបរិវត្តកម្មនៃការគ្រប់គ្រង និងការផ្តល់សេវានៃជួរមុខរបស់មន្ទីរពេទ្យបង្អែករយៈពេល ៤ថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ វគ្គបណ្តុះបណ្តាលនោះ ទទួលបានការចូលរួមដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីទទួលបន្ទុកផ្នែកផ្តល់សេវាជួរមុខជាស្ត្រី មកពីទូទាំងប្រទេស។ បន្ទាប់មក មានមន្ទីរពេទ្យបង្អែកចំនួន១៦ បានដាក់ពាក្យចូលរួមប្រឡងប្រជែង ដើម្បីទទួលបានការគាំទ្រលើគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ ពីគ.វ.ជ.។
បើតាមក្រសួងមុខងារសាធារណៈ ការវាយតម្លៃ ត្រូវបានធ្វើឡើងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៥ រួមមាន៖ (១)គោលបំណង (២)នវានុវត្តន៍ (៣)សមិទ្ធកម្ម (៤)ផែនការសកម្មភាព និង (៥)និរន្តរភាពនិងលទ្ធភាពនៃការចែករំលែកការអនុវត្តទៅអង្គភាពដទៃ។ ជាការកត់សម្គាល់ ក្នុងការវិនិច្ឆ័យនីមួយៗ ទោះបីជាការចូលរួមគាំទ្រគម្រោងអនុវត្តទាំងនេះមានទំហំក្នុងកម្រិតណា ក៏អង្គភាពនីមួយៗសុទ្ធតែមានការចូលរួមជាថវិកាបដិភាគរបស់ខ្លួន រៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនីមួយៗសម្រេចបានជោគជ័យ និងមានសមិទ្ធកម្មជាក់លាក់។

ជ័យលាភីទាំង៣ ដែលសម្រេចជ្រើសរើស និងផ្តល់ថវិកាគាំទ្រដល់គ្រមោងនវានុវត្តន៍រួមមាន ១/មន្ទីរពេទ្យបង្អែកខេត្តក្រចេះ៖ អនុវត្តគម្រោង ស្តីពី «ការលើកកម្ពស់សេវាកម្មផ្នែកមុខ»។ ២/មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖ អនុវត្តគម្រោង ស្តីពី «ការលើកកម្ពស់គុណភាពសេវាជួរមុខរបស់មន្ទីរពេទ្យ តាមរយៈការបង្កើនប្រសិទ្ធភាពគ្រប់គ្រងលំហូរអ្នកជំងឺ និងការកសាងវប្បធម៌បម្រើសេវាបែបបដិសណ្ឋារកិច្ច ដើម្បីធានាបាននូវសេវាដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ទាន់ពេលវេលា និងសមធម៌» និង ៣/មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៖ អនុវត្តគម្រោង ស្តីពី «ការគ្រប់គ្រង និងការផ្តល់សេវាផ្នែកជួរមុខឱ្យកាន់តែប្រសើរឡើង និងមានភាពងាយស្រួលដល់អតិថិជន»។
បេក្ខជនជ័យលាភី និងគណៈកម្មការគ្រប់គ្រងអង្គភាពរបស់បេក្ខជនជ័យលាភី ត្រូវទទួលអនុវត្តគម្រោងដែលបានស្នើ ព្រមទាំងរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង និងផ្ញើជូនទៅក្រសួងមុខងារសាធារណៈ នៅក្នុងរយៈពេល៣ខែបន្ទាប់ពីការអនុវត្តគម្រោង និងនៅពេលបញ្ចប់ការអនុវត្តគម្រោង៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


