ព័ត៌មានជាតិ
លោក ឈាង រ៉ា ជំរុញបុគ្គលិកសុខាភិបាល ឱ្យបង្កើនស្មារតីឯកភាពជាតិ និងតបស្នងការពលីជីវិតរបស់វីរយុទ្ធជន
រដ្ឋមន្រ្តីសុខាភិបាល លោក ឈាង រ៉ា បានជំរុញបុគ្គលិកសុខាភិបាល ឱ្យបង្កើនស្មារតីឯកភាពជាតិ និងត្រូវតបស្នងការពលី ជីវិតរបស់វីរយុទ្ធជន ដោយបន្តរក្សាភាពរឹងមាំ នៃការផ្តល់សេវាសុខាភិបាល ក្នុងគ្រប់ស្ថានការណ៍ដែលអាចកើតមានឡើង។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស លោកបានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៧៧រូប។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានបង្ហាញពីប្រភពកម្លាំង របស់ក្រសួងសុខាភិបាល ដែលកើតចេញពីការខិតខំបម្រើសេវាជូនប្រជាជន និងកងទ័ពក្នុងពេលកន្លងមក និងជំរុញឱ្យបុគ្គលិកសុខាភិបាល បន្តរក្សាភាពរឹងមាំនេះ ឱ្យមាននិរន្តរ៍ភាព។ លោកលើកឡើងថា «នៅក្នុងកាលៈទេសៈលំបាកនេះ បុគ្គលិកសុខាភិបាល ត្រូវរួបរួមបង្កើនស្មារតីឯកភាពជាតិ និងប្រែក្លាយការគោរព ការលះបង់របស់វីរកងទ័ព ឱ្យក្លាយទៅជាការខិតខំបម្រើសេវាជូនប្រជាជន និងកងទ័ពឱ្យកាន់តែប្រសើរឡើង»។
ជាមួយគ្នានេះ លោកក៏បានលើកយកនវានុវត្តន៍សម្រាប់លើកកម្ពស់ប្រសិទ្ធិភាពការងារ រួមមាន៖ (១)បង្កើតយន្តការវាយតម្លៃគុណភាពបុគ្គលិក (២)រៀបចំការប្រឡងប្រណាំងស្នាដៃបុគ្គលិក (៣)ការប្រើប្រាស់អាហារដ្ឋានរបស់អង្គភាព សម្រាប់បង្កើនសាមគ្គីភាព (៤)ផ្តល់ឱកាសជូនបុគ្គលិកប្រើប្រាស់ភាពជាអ្នកដឹកនាំ ដើម្បីសម្រេចកិច្ចការដែលប្រគល់ជូន (៥)បង្កើតជាស្តង់ដារសម្រាប់អនុវត្តការងារ (៦)បង្ហាញពីសេវាកម្មដែលមានជូនសាធារណៈជនជ្រាប (៧)រៀបចំឱ្យមានកន្លែងផ្តល់ព័ត៌មាន និងផ្តល់យោបល់វេជ្ជសាស្រ្ត (៨)រៀបចំឱ្យមាន QR code សម្រាប់សម្រួលការទូទាត់សេវា (៩)បុគ្គលិកសុខាភិបាលត្រូវយកចិត្តទុកដាក់លើសុខភាពខ្លួនឯង (១០)បង្កើតមូលនិធិតាមអង្គភាព សម្រាប់ជួយបុគ្គលិកក្នុងគ្រាអាសន្ន (១១)បង្កើនការសន្សំសំចៃការចាយវាយចំណូលហិរញ្ញប្បទាន (១២)ស្រាវជ្រាវរកចំណុចមិនទាន់ល្អ ដើម្បីលម្អ (១៣)មានយន្តការទទួលយកព័ត៌មានត្រឡប់ពីអ្នកប្រើប្រាស់សេវា និង(១៤)មានយន្តការផ្តល់ព័ត៌មាន និងប្រមូលព័ត៌មានពីសហគមន៍និងអជ្ញាធរ។

ចំណែក លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានជំរុញឱ្យមន្រ្តីគិតគូរពីការធានាឱ្យបាន នូវការតភ្ជាប់នៃសេវាថែទាំ និងព្យាបាលគ្រប់កម្រិត (continuity of care) ហើយបុគ្គលិកសុខាភិបាលម្នាក់ៗ ត្រូវផ្តោតសំខាន់ និងតម្កល់ខ្ពស់បំផុតនូវក្រមសីលធម៌វិជ្ជាជីវៈ នោះគឺផ្តើមពីការស្រលាញ់ ផ្តល់គុណតម្លៃនៃវិន័យវិជ្ជាជីវៈ (professional discipline) ដែលនេះ គឺជាមូលដ្ឋាននៃការធានាបានសុវត្ថិភាពអ្នកជំងឺ ធានាបានគុណភាពសេវា ធានាបានការគោរពអ្នកជំងឺ និងធានាបាននូវការគោរព-ការផ្តល់គុណតម្លៃដល់ខ្លួនឯង និងសមូហភាព (អង្គភាពទាំងមូល)៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


