Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ គ្រោងស្តារបរិស្ថានឡើងវិញនៅតំបន់អាជីវកម្មរ៉ែមាសអនាធិបតេយ្យ ក្នុងខេត្តមណ្ឌលគិរី

បានផុស

នៅ

កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយក្រសួងរ៉ែ និងថាមពល បានចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃនៅតំបន់ (មេសំ) ដែលទីតាំងការដ្ឋានធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ដើម្បីឈានទៅការស្តារបរិស្ថានស្អាតឡើងវិញ ធានាដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍។ ទីតាំងខាងលើនេះ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ ដោយសារលួចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅចំណុចតំបន់(មេសំ)ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក គង់ ស៊ីថា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងរ៉ែ និងថាមពល និងគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធផងដែរ។

លោក គង់ ស៊ីថា ថ្លែងប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីចុះត្រួតពិនិត្យ សិក្សានិងវាយតម្លៃនៅទីតាំងនេះរួចហើយ មន្រ្តីជំនាញគ្រោងស្ដារបរិស្ថានឡើងវិញ ដើម្បីសុខមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានសហគមន៍។ លោកបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះក្នុងនាមក្រសួងជំនាញបានដាក់វិធានការឱ្យថ្នាក់ខេត្តអនុវត្តបន្តពិនិត្យ តាមដាននិងវាយតម្លៃតាមទីតាំងនីមួយៗ ហើយត្រូវធ្វើរបាយការណ៍ អំពីគម្រោងចំណាយក្នុងការស្តារឡើងវិញ។

ជាមួយគ្នានេះ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា ក្នុងការអនុវត្តការងារនេះ លោកបានចាត់ក្រុមការងារ៣ស្ថាប័នរួមមាន មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន និងមន្ទីដែនដី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការងារនេះឱ្យប្រសិទ្ធភាពខ្ពស់៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម