ព័ត៌មានជាតិ
អ្នកជំនាញ៖ AOT ត្រូវហ៊ានផ្សាយទង្វើថៃឈ្លានពានកម្ពុជា និងបញ្ជាក់ឲ្យច្បាស់ថាទង្វើរបស់ថៃ គឺមិនគោរពដល់សហរដ្ឋអាម៉េរិក និងអាស៊ាន
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ ថ្មីៗនេះ បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺត្រូវហ៊ានផ្សព្វផ្សាយទង្វើថៃឈ្លានពានមកលើកម្ពុជា និងបញ្ជាក់ឲ្យច្បាស់ថាទង្វើរបស់ថៃរំលោភបំពានលើកម្ពុជា គឺមិនគោរពដល់សហរដ្ឋអាម៉េរិក និងអាស៊ាន។

លោក ឆាំង យុ សង្កត់ធ្ងន់ដូច្នេះ៖«សកម្មភាពរំលោភបំពានគឺមិនមែនគ្រាន់តែជាការរំលោភអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះនោះទេ វាគឺជាការមិនគោរព និងគ្មានភាពអាម៉ាស់មុខចំពោះសហរដ្ឋអាម៉េរិក និងអាស៊ានថែមទៀតផង។»។

ជាការកត់សម្គាល់កន្លងមកនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនបានរិះគន់ពីតួនាទី និងប្រសិទ្ធភាពការងាររបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីAOTចុះទៅសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅទីតាំងដែលយោធាថៃធ្វើសកម្មភាពបំពានមកលើកម្ពុជា ប៉ុន្តែមិនឃើញលទ្ធផលផ្លែផ្កាណាមួយ គឺបានត្រឹមតែទៅមើល។

គួរឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ បង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងបំណងដើម្បីផ្ទៀងផ្ទាត់ និងអនុវត្តន៍បទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ក្រោយពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធរវាងថៃ ជាមួយកម្ពុជា លើកទី១ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន បង្កើតឡើងដោយមានភាគីម៉ាឡេស៊ីជាអ្នកដឹកនាំ ហើយក្រុមនេះ មួយក្រុមមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងមួយក្រុមទៀតមានមូលដ្ឋាននៅក្នុងប្រទេសថៃ។
ក្នុងឆ្នាំ ២០២៦ នេះ ប្រទេសហ្វីលីពីនបានក្លាយជាប្រធានអាស៊ានប្ដូរវេន ដូច្នេះភាគីកងទ័ពហ្វីលីពីនក៏មានតួនាទីជាប្រធានក្រុមដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បន្តបន្តពីម៉ាឡេស៊ី។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ១២ ខែកុម្ភៈ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនអះអាងថាហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់កម្ពុជា-ថៃ និងតំបន់ទាំងមូលផងដែរ។
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួនរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ពីព្រោះហ្វីលីពីនយល់ថា អ្នកដឹកនាំ AOT គឺមានតួនាទីសំខាន់ និងការទទួលខុសត្រូវខ្ពស់៕
ដោយ/ង៉ិល ណារ៉ាត់
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


