ព័ត៌មានជាតិ
ធនាគារអេស៊ីលីដាបង្កើនសាខាដល់៨កន្លែង ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជួនដល់អតិថិជន ក្នុងតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ
ធនាគារអេស៊ីលីដា នៅតែបើកដំណើរការការិយាល័យសាខាធនាគារអេស៊ីលីដា នៅទូទាំងប្រទេសជាធម្មតានិងរង្វង់រាជធានីចំនួន៨កន្លែង ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន នៅតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ។
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងបង្កភាពងាយស្រួលក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជននិងសាធារណជនធនាគារអេស៊ីលីដា សូមលើកទឹកចិត្តដល់អតិថិជននិងសាធារណជនទាំងអស់មេត្តាប្រើប្រាស់សេវាស្វ័យប្រតិបត្តិការតាមរយៈទូរស័ព្ទចល័ត(អេស៊ីលីដាម៉ូបាល) ម៉ាស៊ីនដកប្រាក់និងដាក់ប្រាក់ស្វ័យប្រវត្តិអេធីអឹម២៤ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីធានាសុវត្ថិភាពនិងការពារហានិភ័យនានាជាយថាហេតុ ជំនួសការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃដែលបម្រើតាមបញ្ជរ នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ។

លោកបណ្ឌិត អ៉ិន ចាន់នី បានមានប្រសាសន៍បន្តថា«ដោយសង្កេតឃើញអតិថិជននិងអាជីវកម្មស្ថិតនៅក្នុងរង្វង់រាជធានីភ្នំពេញ ដែលទទួលបានការអនុញ្ញាតនូវតែមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់នូវសេវាកម្មធនាគារ ដើម្បីធ្វើការទូទាត់ជាមួយដៃគូពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសរួមទាំងការប្រើប្រាស់សេវាផ្ទេរប្រាក់និងសេវាបំពេញកាតព្វកិច្ចពន្ធសេវាបើកប្រាក់បៀវត្សមន្ត្រីសាធារណៈ ក៏ដូចជាសេវាបើកប្រាក់បៀវត្សកម្មករនិយោជិតក្រុមហ៊ុនឯកជនដូច្នេះ ដើម្បីសម្រួលដល់ការបម្រើសេវាហិរញ្ញវត្ថុឲ្យបានខ្លួននិងដើម្បីចូលរួមអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩ធនាគារអេស៊ីលីដាភីអិលស៊ីសម្រេចរំលែកការបម្រើសេវាកម្មហិរញ្ញវត្ថុត្រឹមចំនួន៨ការិយាល័យសាខា នៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជន ក៏ដូចជាសាធារណៈជនចៀសវាងការឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយឆ្ងាយពេក»។

លោកបណ្ឌិត អ៉ិន ចាន់នី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានសម្របសម្រួល ក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ ដើម្បីអាចដំណើរការនៅតាមទីតាំងការិយាល័យសាខានីមួយៗបានដោយរលូននិងសូមថ្លែងអំណរគុណដល់អតិថិជននិងសាធារណជន ដែលតែងតែគាំទ្រនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារអេស៊ីលីដាភីអិលស៊ីប្រសិនបើអតិថិជន។ ប្រសិនបើអតិថិជនមានចម្ងល់ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជនដែលបម្រើ២៤ម៉ោងក្នុង១ថ្ងៃនិង៧ថ្ងៃក្នុង១សប្តាហ៍តាមរយៈទូរសព្ទលេខ 023 99 4444 ឬ 015 999 233៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង



