ព័ត៌មានជាតិ
របរលក់ពោតស្ងោរ អាចឲ្យស្រ្តីម្នាក់នៅជនបទរកប្រាក់ចំណូលពី ១៥ ទៅ ២០ ម៉ឺនរៀល ក្នុងមួយថ្ងៃ
ផ្លែពោត គឺជាអាហាររូបត្ថម្ភដ៏ល្អដែលមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព រាប់ចាប់តាំងពីការជួយដល់ប្រព័ន្ធរំលាយអាហារ រហូតដល់ការការពារភ្នែក និងបេះដូង។ ផ្លែពោត ត្រូវបានគេយកទៅស្ងោរ ធ្វើជាអាហារសម្រន់ដ៏មានរសជាតិ ដែលកំពុងទទួលបានការគាំទ្រនិងពេញនិយមពីអ្នកបរិភោគ និងជាមុខរបរមួយប្រភេទអាចរកប្រាក់ចំណូលបន្ថែមជួយដល់សេដ្ឋកិច្ចគ្រួសារ។
អ្នកស្រី ប៊ាន ស្រីពៅ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រាប់ឱ្យដឹងថា អ្នកស្រីបានប្រកបរបរលក់ពោតស្ងោរនេះរយៈពេល ៣ ទៅ ៤ឆ្នាំមកហើយ ក្រៅពីរបរធ្វើស្រែ ចម្កា និងចិញ្ចឹមគោ។

អ្នកស្រី បន្តថា ពេលដល់រដូវប្រាំង អ្នកស្រីបានទៅទិញផ្លែពោតដល់ចម្ការផ្ទាល់ ដើម្បីបានផ្លែពោតល្អៗ យកមកស្ងោរ រក្សាបាននូវរសជាតិផ្អែមឆ្ងាញ់ ពេលពោតស្ងោរឆ្អិន គឺដឹកលក់តាមម៉ូតូផង និងលក់នៅកន្លែងផង។
ក្នុងមួយថ្ងៃ អ្នកស្រីអាចលក់ពោតស្ងោរបានចាប់ពី ៤ផ្លូន ទៅ ៥ផ្លូន ដែលអាចរកប្រាក់ចំណូលជាមធ្យមពី ១៥ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល។
អ្នកស្រី បានឱ្យដឹងបន្ថែមថា មុខរបរលក់ពោរស្ងោរនេះ គឺគ្រាន់តែជាមុខរបរបន្ទាប់បន្សំបន្ថែម ដើម្បីរកប្រាក់ចំណូលជួយគ្រួសារ និងជួយផ្គត់ផ្គង់កូនស្រី ដែលកំពុងសិក្សាបន្តនៅរាជធានីភ្នំពេញ៕



អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


