ព័ត៌មានជាតិ
អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តប្រគេនដល់វត្តចំនួន៤៦វត្តទៀតក្នុងគោលដៅចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទៅ២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុណ , លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ បានបន្តសកម្មភាពនាំយកអំណោយទេយ្យទានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រគេនដល់ព្រះសង្ឃក្នុងទីអារាមចំនួន៤៦វត្តបន្តទៀតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាថ្ងៃទី២ បន្ទាប់ថ្ងៃទី១ម្សិលមិញបានប្រគេនចំនួន៤១វត្ត។

ក្នុងពិធីប្រគល់អំណោយទេយ្យទាននេះផងដែរ ឯកឧត្តម តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជម្ងឺកូវីដ-១៩នាពេលនេះ។

ឯកឧត្តមតំណាងបានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង រីករាល ដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩។

ជាពិសេសអំឡុងពេលបិទខ្ទប់ដែលព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃបានដែរនោះ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានគិតគូរអំពីទុក្ខ ការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាទូទាំងរាជធានីភ្នំពេញ ។

លើសពីនេះ ឯកឧត្តមតំណាងក៏បានទូលប្រគេនព្រះសង្ឃដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដើម្បីការពារការចម្លងរីករាលដើរលេងជំងឺកូវីដ-១៩ នេះ។

ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គតាមវត្តអារាមនីមួយៗ បានសំដែងនូវការអរព្រះគុណចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះការខ្វះខាតរបស់ព្រះសង្ឃតាមទីអារាមនានាក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជម្ងឺកូវីដ១៩ ដូច្នេះហើយទីអារាមនីមួយៗក៏មានតួនាទីក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផងដែរ។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គបានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។

សម្រាប់អំណោយជាទេយ្យទាននៅថ្ងៃទី២នេះ គឺបានប្រគេនដល់វត្តចំនួន៤៦វត្ត ដោយក្នុង១វត្តៗទទួលបាន១-អង្ករចំនួន១តោនមាន២០បេ(ក្នុង១បេមាន ៥០គីឡូ)

២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣-មីជាតិចំនួន២០កេស
៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧១០កញ្ចប់ធំ
៧-តែចំនួន២គីឡូក្រាម២៤៨ គីឡូ
៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)
១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)
១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕



















-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


