ព័ត៌មានជាតិ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលជំនុំជម្រះសំណុំរឿង “ឧបឃាត” អតីតមេដឹកនាំ CNRP ៩រូប
តាមការគ្រោងទុក នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សាលាដំបូងរាជធានីភ្នំពេញ ត្រូវលើកយកសំណុំរឿង “ឧបឃាត” របស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន៩រូប មកបើកសវនាការ ប៉ុន្តែនៅពេលដំណើរការ ក៏បានសម្រេចលើកពេលទៅថ្ងៃក្រោយវិញ ដោយសារតែមានការស្នើសុំពីភាគីមេធាវីជនត្រូវចោទ ហើយសវនាការនេះ នឹងត្រូវធ្វើនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន៩ រូប ដែលត្រូវចូលរួមសវនាការនោះរួមមាន ទី១. លោក សម រង្ស៊ី ទី២. លោកស្រី ជូឡុង សូមូរ៉ា ទី៣. លោកស្រី មូរ សុខហួរ ទី៤. លោកអេង ឆៃអ៊ាង ទី៥. លោក នុត រំដួល ទី៦. លោក ឡុង រី ទី៧. លោក ម៉ែន សុថាវរិន្ទ្រ ទី៨. លោក អ៊ូ ច័ន្ទឫទ្ធិ ទី៩. លោក ហូរ វ៉ាន់ ហើយដីកាកោះហៅឲ្យចូលសវនាការនេះ ត្រូវបានសមត្ថកិច្ចយកទៅបិតនៅអតីតទីស្នាក់ការកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ២ និង៥០ នាទី រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រួចហើយ។

ចៅក្រមជំនុំជម្រះ នៅក្នុងសវនាការនេះរួមមាន លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក សេង ប៊ុណ្ណារិទ្ធ ចៅក្រមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ, លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងលោក ឈាវ ស៊ីវុត្ថា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ទោះបីមានកូវីដ១៩ តែការនាំចេញពីកម្ពុជា ទៅទីផ្សារពិភពលោក នៅតែកើនឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


