ព័ត៌មានជាតិ
ផ្លូវកៅស៊ូមួយខ្សែកំពុងសាងសង់តភ្ជាប់ពីខេត្តក្រចេះដល់ខេត្តមណ្ឌលគិរី កាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរកាន់តែឆាប់រហ័ស
កំណាត់ផ្លូវមួយខ្សែក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងសាងសង់ចាក់ក្រាលកៅស៊ូតភ្ជាប់ពីភូមិអញ្ចាញ ឃុំដារឆ្ពោះទៅភូមិចម្រើន ឃុំថ្មីក្នុងស្រុកចិត្របុរីខេត្តក្រចេះ។
ខ្សែផ្លូវនេះមានប្រវែង ១២,៧ គីឡូម៉ែត្រ ក្រាលកៅស៊ូ ២ជាន់ គឺជាការបើកច្រកតភ្ជាប់គ្នាថ្មីមួយទៀតរវាង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាផ្លូវការ។


ផ្លូវដែលកំពុងសាងសង់នេះ ជាផ្លូវមួយក្នុងចំណោមផ្លូវទាំង ១៤ ខ្សែ នៃគម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា “RCIP”។
តាមការឱ្យដឹងពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឱ្យដឹងថា ផ្លូវទាំង ១៤ ខ្សែ នៃគម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា “RCIP” ការងារជំហានទី១ អនុវត្តដោយក្រុមហ៊ុន ប៉ូលិចិន្តា ដែលខ្សែផ្លូវលេខ១ នៅភូមិថ្មគ្រែ និងភូមិចង្រ្កង់ បានចាក់បង្ហាប់ស្រទាប់ថ្មមិចតាមស្តង់សម្រេចបាន ១០០%។ ខ្សែផ្លូវលេខ២ ភូមិសំបុកកសាងបានចាក់បង្ហាប់ស្រទាប់ថ្មមិចសម្រេចបាន ៩៦%។ ផ្លូវលេខ៣ ភូមិក្បាលជួរ និងភូមិដីសម្បទានកកុដ បានចាក់បង្ហាប់ស្រទាប់ថ្មមិចបានពាក់កណ្ដាល ហើយការងារជារួមសម្រេចបាន ៩១% ។
ផ្លូវលេខ៦ នៅភូមិព្រែកប្រសព្វ និងភូមិព្រែកប្រសព្វលើ មកភូមិកំពែងបានចាក់បង្ហាប់ស្រទាប់ថ្មមិច សម្រេចបាន ៩៥%។ ផ្លូវលេខ២០ ភូមិច្រវ៉ា និងភូមិកោះដាច់ បានចាក់បង្ហាប់ស្រទាប់ថ្មមិច សម្រេចបាន ៥០% គម្រោងផ្លូវទាំងមូលសម្រេចបាន៩០%។
ផ្លូវលេខ២៩ ភូមិថ្មរៀប កំពុងចាក់ថ្មម៉េចបណ្ដើរ ជាលទ្ធផលសម្រេចបាន ៥៤%។ ផ្លូវទាំង ៦ ខ្សែខាងលើនេះ សម្រេចបានលទ្ធផល ៩០% គិតត្រឹមថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៦។
ដោយឡែក ផ្លូវចំនួន ៨ ខ្សែទៀត រួមមាន៖ ផ្លូវទី១ ភូមិកន្ទួត និងភូមិទ្រាប សម្រេចបាន ៤៧%។ ផ្លូវលេខ ១២ ភូមិបន្ទាយ និងភូមិអញ្ចាញ សម្រេចបាន៩៤។ ផ្លូវលេខ១៥ ភូមិអូរគគី និងភូមិចម្រើន បានចាក់បង្ហាប់ស្រទាប់ថ្មមិច សម្រេចបាន១០០%។ ផ្លូវភូមិស្ទឹងស្វាយ និងភូមិខ្នងពស់ បានចាក់បង្ហាប់ស្រទាប់ថ្មមិច សម្រេចបាន ៩១%។ ផ្លូវលេខ៤១ តភ្ជាប់ពីភូមិចម្រើន ទៅភូមិភ្នំមាស សម្រេចបាន ១០០% តែមិនទាន់ក្រាលកៅស៊ូនោះទេ ហើយថ្ងៃនេះបានក្រាលកៅស៊ូបានចម្ងាយ ២គីឡូម៉ែត្រ។
ដោយឡែក ៣ខ្សែទៀត មានផ្លូវ ភូមិកាប៉ូទៅភូមិម្រើម កំពុងចូលសម្អាតបាន ៣០%។ ផ្លូវភូមិថ្មអណ្ដើក កំពុងសម្អាតនិងកំពុងដាក់លូ ហើយនៅភូមិស្វាយជ្រះក៏កំពុងសំអាត ១០០%៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


