ព័ត៌មានជាតិ
អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងបិទទីតាំងផ្តល់សេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតចំនួន ៨កន្លែង នៅក្នុងក្រុងសំពៅពូន
លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល អាជ្ញាធរក្រុងសំពៅពូន កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងសម្រេចបិទទីតាំងផ្តល់សេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតចំនួន ៨កន្លែង នៅក្នុងក្រុងសំពៅពូន កាលពីនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ក្នុងការចុះត្រួតពិនិត្យនេះ លោក គ្រុយ ម៉ាឡែន ធ្វើការណែនាំដល់ម្ចាស់ទីតាំងសេវាសុខាភិបាលឯកជនទាំងអស់ ត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ បើមិនដូច្នេះទេអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ នឹងបិទមិនឱ្យដំណើរការក្នុងការផ្តល់សេវាសុខាភិបាលនានា ជូនប្រជាពលរដ្ឋឡើយ រហូតដល់ម្ចាស់ទីតាំងទាំងអស់ស្នើសុំបានច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្មទើបអាចដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបាន។


លោកអភិបាលរងខេត្ត បានមានប្រសាសន៏ថា កន្លែងផ្ដល់សេវាសុខាភិបាលដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ អាចជាកន្លែងដែលផ្ដល់សេវាសុខាភិបាលមិនមានគុណភាព គ្មានស្តង់ដារត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់អ្នកជំងឺ។


លោកអភិបាលរងខេត្ត បានបញ្ជាក់ថា កាលដែលម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាល ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធនានា គឺពិតជាមានសារៈសំខាន់ណាស់ពីព្រោះប្រជាពលរដ្ឋពេលដែលគាត់ចូលមក ហើយមើលឃើញថា កន្លែងដែលគាត់មកទទួលសេវា មានច្បាប់អនុញ្ញាតត្រឹមត្រូវ ជាកន្លែងមួយដែលស្របច្បាប់ មានន័យថាកន្លែងហ្នឹងមានគុណភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះគាត់នឹងមិនព្រួយបារម្ភពេលមកទទួលសេវានៅកន្លែងយើងនោះទេ ហើយក៏ជាការបង្ហាញនូវការចូលរួមលុបបំបាត់សេវាសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវផងដែរ។


លោកវេជ្ជបណ្ឌិត ឡូត សុខខឿន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ទីតាំងសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតទាំង ៨កន្លែង ដែលបានបិទរួមមាន៖ ទី១ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញ ជ្រៃធំ មានទីតាំងនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន ។ ទី២ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញ ចុង ណាន ស្ថិតនៅ ភូមិព្រៃស៊ឹង សង្កាត់សំពៅពូន ។ ទី៣ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ឆាយ ថុង ស្ថិតនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន។ ទី៤ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ សហគមន៍ មានទីតាំង នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន។ ទី៥ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ជុង ហ័រ មានទីតាំង នៅភូមិព្រែកស៊ីង សង្កាត់សំពៅពូន ។ ទី៦ មន្ទីរពេទ្យ ជ្រៃធំ ហ័រហ្កាំង ស្ថិតនៅ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ៧ឱសថស្ថាន អីហ្វឹង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន និងទី៨ ឱសថស្ថាន ឡាវប៉ាយស៊ីង មានទីតាំងនៅ ផ្ទះគ្មានលេខ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន៕ ដោយ ៖អុឹងម៉េង

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


