ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់ប្រជាពលរដ្ឋដែល រំលោភចិញ្ចើមផ្លូវសាធារណៈ
កាលពីព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ លោក លត់ ឃីម ចៅសង្កាត់រងទី ១ តំណាងលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ ភូមិបាគូ និងណែនាំដល់ប្រជាពលរដ្ឋដែលមានអាជីវកម្មស្តុកទំនិញអេតចាយលើចិញ្ចើមផ្លូវសាធារណៈ ត្រូវថែរក្សាចិញ្ចើមផ្លូវ ចៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើង។


អាជ្ញាធរ បានឲ្យដឹងថា ដោយឃើញប្រជាពលរដ្ឋមួយចំនួននៅមិនទាន់អនុវត្តតាមការណែនាំរបស់អាជ្ញាធរ នៅតែដាក់ស្តុកទំនិញអេតចាយមកលើចិញ្ចើមផ្លូវសាធារណៈ ប៉ះពាល់សណ្ដាប់ធ្នាប់ ជាពិសេសខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៍ណាមួយ ទើបអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំបន្ថែម ដោយឲ្យរំកិលចូលផុតពីចិញ្ចើមផ្លូវសាធារណៈ ប្រវែង៤ ម៉ែត្រ។ បន្ថែមនោះ អាជ្ញាធរ ក៏បានចែកសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់ដង្កោដល់ប្រជាពលរដ្ឋនាំគ្នាគោរពច្បាប់ទាំងអស់គ្នា។


អាជ្ញាធរ សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាសណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យទាំងអស់គ្នា៕
អត្ថបទ ៖ សុខា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


