Connect with us

ព័ត៌មានជាតិ

រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែទំនើបមានប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ Digital Signage

បានផុស

នៅ

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន រថយន្តក្រុងសាធារណៈ City Bus បានឲ្យដឹងថា ៖ ដើម្បីជាការឆ្លើយតបស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ក៏ដូចជាក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារណៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារណៈ City Bus

បានបន្តធ្វើទំនើបកម្មរបស់ខ្លួន តាមរយៈការតម្លើងអេក្រង់ឆ្លាតវៃធំៗ ដែលហៅថា ( Digital Signage ) ចំនួន០៣ទីតាំង នៅស្ថានីយរង្វង់មូលកួចកាណុង ស្ថានីយចេញដំណើរ និងស្ថានីយមកដល់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ជំហានទី១ និងបន្តតម្លើងប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ (Digital Signage) បន្ថែមទៀតសម្រាប់ជំហានទី២ នៅពេលខាងមុខ។

ប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ ( Digital Signage ) ត្រូវបានដាក់ឲ្យដំណើរការក្នុងជំហានទី១ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលខ្ពស់ជូនពលរដ្ឋអ្នកប្រើប្រាស់ បានដឹងអំពីតម្រាយខ្សែរត់របស់រថយន្តក្រុងក្នុងរាជធានីភ្នំពេញ។

ពលរដ្ឋអ្នកប្រើប្រាស់សម្តែងអារម្មណ៍ពេញចិត្ត ដោយកើកឡើងថាការធ្វើទំនើបកម្មថ្មីបន្ថែមនេះ កាន់តែផ្តល់ភាពងាយស្រួលឲ្យពួកគាត់បានដឹងកាន់តែច្បាស់បន្ថែមអំពីផែនទី និងដំណើរខ្សែរត់របស់រថយន្តក្រុង ខណៈបច្ចុប្បន្ននេះ នៅក្នុងរថយន្តក្រុងក៏តម្លើងអេក្រង់ផ្តល់ព័ត៌មានដោយស្វ័តប្រវត្តិរួចរាល់ហើយដែរ។ ប្រជាពលរដ្ឋបានបន្តទៀតថា ប្រទេស កម្ពុជាកាន់តែមានការអភិវឌ្ឍន៍ ទំនើបជឿនលឿន ក្រោមការដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បន្តដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត

គួរបញ្ជាក់ថា ៖ សេវារថយន្តក្រុងសាធារណៈនេះ គឺមិនមានគិតថវិការនោះឡើយ សម្រាប់កុមារតូចៗ , ស្ត្រីមានផ្ទៃពោះ , ព្រះសង្ឃ , ជនមានពិការភាព , គថ្លង់ , និងមនុស្សចាស់ជរាជាដើម ។ ក្រៅពីនោះ សម្រាប់ពលរដ្ឋដទៃទូទៅ គឺត្រូវបង់ប្រាក់ ១៥០០រៀល សម្រាប់ការធ្វើដំណើរក្នុងមួយខ្សែរត់៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម