ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន នាំយកអំណោយ ចែកជូនពលលរដ្ឋ ៣៩គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់
នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលលរដ្ឋចំនួន៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ កាលពីថ្ងៃម្សិលម៉ិញ ដែលស្ថិតក្នុងឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវក៏បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ ។

សូមបញ្ជាក់ អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងមធ្យម ចំនួន៣២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គក្រ, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលបត់ ១, ឃីត ១កញ្ចប់ និងថវិកា ៥០,០០០ រៀល ។ ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ធុងទឹកជ័រ ១, ឆ្នាំងបាយ-សម្ល ២, ក្រណាត់កៅស៊ូតង់ និងថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាលមានចំនួន៧គ្រួសារ ក្នុង ១ គ្រួសារ ទទួលបានថវិកា ៦០,០០០ រៀល សម្រាប់ទិញ សម្ភារជួសជុលផ្ទះឡើងវិញ។ គ្រួសាររងគ្រោះដោយសាឆក់ខ្សែភ្លើងទទួលបាន៖ អង្ករ ៥០គ.ក្រ, ទេយ្យទាន មួយឈុត ទឹកក្រូច ១កេស, ទឹកសុទ្ធ ១កេស និងថវិកា ១០០,០០០ រៀល ។

ដោយមានការអាណិតអាសូ ដល់គ្រួសាររងគ្រោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថម្ភបន្ថែម ដល់គ្រួសាររងគ្រោះទាំង ៣៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល ឧបត្ថម្ភដល់គ្រួសារស្លាប់ដោយសារខ្សែភ្លើងឆក់ ថវិកា ៥០០,០០០រៀលបន្ថែមទៀត។ ក្នុងនោះតារាកំប្លែងនាយ ពែក មី តំណាងក្រុមហ៊ុនសម្រស់ធម្មជាតិ ឧបត្ថម្ភថវិកា បន្ថែមដល់គ្រួសាររងគ្រោះទាំង៣៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកា ១០០,០០០រៀល និងលោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ឧបត្ថម្ភដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរមានជីវភាពលំបាក ២គ្រួសារ ក្នុង ១គ្រួសារ ថវិកា ២០០,០០០រៀល និងស័ង្ឃសី ១៥សន្លឹកផងដែរ៕
អត្ថបទ ៖ ភក្ដី
















-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?