Connect with us

ព័ត៌មានជាតិ

រន្ទះបាញ់នៅខេត្តបន្ទាយមានជ័យផ្តាច់ជីវិតស្ត្រីម្នាក់ មនុស្ស៤នាក់ទៀតរងរបួស

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ រន្ទះបាញ់នៅស្រុកភ្នំស្រុកខ្លាំងជាងពេលណាៗទាំងអស់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួសធ្ងន់ស្រាល៤នាក់ផ្សេងទៀត ចំនួន២ករណីដោយឡែកពីគ្នានៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក យ៉ត  សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាករណីទី០១ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាឡំនិងផ្គររន្ទះយ៉ាងខ្លាំង នៅវាលថ្មពិលចម្ងាយប្រហែល៥ គ.ម ខាងលិចភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យស្របពេលនោះមានប្រជាពលរដ្ឋ ចំនួន៥នាក់ បានទៅភ្ជួរស្រែនិងព្រួសស្រូវដោយឃើញសភាពមេឃមានដុំពពកខ្មៅនិងមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋដែលទៅភ្ជួរនិងព្រួសស្រូវទាំងនោះ បាននាំគ្នាទទូសំពត់ភ្លៀង នៅក្បែរគោយន្តកន្ត្រៃដែលបើកទៅស្រែ រំពេចនោះស្រាប់តែរន្ទះបានបាញ់មកចំស្រ្តីម្នាក់បណ្តាលនិង៤នាក់ទៀតរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុកភ្លាមៗផងដែរ។

យោងតាមលោកវរសេនីយ៍ឯក ស្ត្រីដែលស្លាប់នោះមានឈ្មោះ សា លន ភេទស្រី អអាយុ២៥ឆ្នាំ ២ឈ្មោះ ម៉ាន មាស់ ភេទប្រុស អាយុ៣១ឆ្នាំ របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ៣ ឈ្មោះ លឿន រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ របួសជើងខាងឆ្វេងស្រាល ៤ឈ្មោះ ឌួង វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ ៥ឈ្មោះបូស សៀវឡី ភេទស្រី អាយុ៣ឆ្នាំរបួសស្រាលទាំងអស់រស់នៅភូមិ នៅភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក  ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីទី២ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១នេះដែរ មានភ្លៀងផ្គររន្ទះ នៅត្រពាំងស្មាច់ ខាងលិចភូមិតាគង់ ឃុំណាំតៅ ប្រហែល១គីឡូរន្ទះបានបាញ់ចំសត្វគោ១ក្បាលកំពុងស៊ីស្មៅ បណ្តាលឲ្យងាប់ ម្ចាស់គោឈ្មោះជិម សាឃឿត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម