ព័ត៌មានជាតិ
បញ្ជូនជនជាតិចិន៣នាក់ទៅតុលាការ រួមជាមួយគ្រឿងញៀនជាង១គីឡូ
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ចំនួន៣នាក់ ទៅតុលាការបន្ទាប់ពីពួកគេ មានពាក់ព័ន្ឋជាមួយគ្រឿងញៀន ទម្ងន់ជាង១គីឡូក្រាម។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង២៥នាទី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចូលរួមសហការពីកម្លាំង នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ទី១. ឈ្មោះ ប៉ា អ៊ីង ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន អ្នកជួញដូរ គ្រឿងញៀន, ទី២.ឈ្មោះ ហ៊ួក ថាវ ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន អ្នកជួញដូរ គ្រឿងញៀន, ទី៣. ឈ្មោះ SHI SI BEI ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិចិន មេខ្លោងជួញដូរគ្រឿងញៀន។ វត្ថតាង៖ សារធាតុញៀនសរុប ១គ្រឿងញៀន ៤៥៣.៥៤ក្រាម (មេតំហ្វេតាមីន(ICE) ទម្ងន់ ១៣៨៩.៤៣ក្រាម. គ្រាប់(WY) ២៩,២១ក្រាម, អ៊ិចស្តាស៊ី ៣៤,៩០ក្រាម) ជញ្ជីងថ្លឹង ០១គ្រឿង និងទូរស័ព្ទ ០២គ្រឿង ៕


អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ រយៈពេល០៩ខែ បង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ១.៣៣៣ករណី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


