Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​៦​ខែ​ទើ​ប​បែកការ

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាប់រំលោភ ក្មេងស្រី​អាយុ​១៤​ឆ្នាំ ​រហូត​មាន​ផ្ទៃពោះ​៦​ខែ​ ទើ​ប​បែកការ​ដល់​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើ​ង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​មានឈ្មោះ​មៀ​ច សី​មេសា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១៨ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​ម្តាយ ដែល​ជួល​ក្បែរ​ជនសង្ស័យ​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ ២០២០ ម្តាយ​ជនរងគ្រោះ​បាន​និង​អ្នក​ក្បែរ​បន្ទប់​បានចេញ​ទៅ​ខាង​ក្រៅ​បាត់​ទុក​ឲ្យ​ជនរងគ្រោះ​នៅ​ម្នាក់ឯង បន្ទាប់មក​ស្រាប់តែ​ជនសង្ស័យ​ហៅ​ជនរងគ្រោះ​មក​អង្គុយលេង​ក្នុង​បន្ទប់​ខ្លួន ខ​ណៈ​ជនរងគ្រោះ​កំពុង​អង្គុយលេង​ស្រាប់តែ​ជនសង្ស័យ​បិទទ្វារ​ចាក់​គន្លឹះ​រួច​ស្ទុះ​ទៅ​ឱប​ស្ទាប់​លើ​រាងកាយ​ជនរងគ្រោះ​និង​គំរាម​មិន​ឲ្យ​ស្រែក​ទៀត​ផង​។ បន្ទាប់មក​ក៏​ចាប់រំលោភ​រហូត​បានសម្រេច។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មកដល់​ថ្ងៃទី​២៩ ខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ក៏បាន​ហៅ​ជនរងគ្រោះ​មក​បន្ទប់​ជួល​រំលោភ​បានសម្រេច​ម្តង​ទៀត​ថែមទាំង​គំរាម​មិន​ឲ្យ​ប្រាប់​នរណាម្នាក់​ឡើង​។ រហូតមកដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះ​មក​រំលោភ​ម្តង​ទៀត​និង​គំរាម​មិន​ឲ្យ​ប្រាប់​នរណា​បើ​ហ៊ាន​ប្រាប់​គេ​នឹង​សម្លាប់ចោល។

ក្រោយមក​ម្តាយ​ជនរងគ្រោះ​ក៏បាន​ប្តូរ​បន្ទប់​ជួល​ទៅ​នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទី​១ វិញ ចំណែក​ជនរងគ្រោះ​ត្រូវ​ម្តាយ​ឲ្យទៅ​នៅ​ជាមួយ​យាយ​នៅឯ​ស្រុក​កំ​ណើត​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មកដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ យាយ​ជនរងគ្រោះ​បានខ​លម​ក​ម្តាយ​ជនរងគ្រោះ​ប្រាប់​ថា ជនរងគ្រោះ​មាន​ផ្ទៃពោះ​ហើយ ទើប​សួរនាំ ជនរងគ្រោះ​ក៏​ប្រាប់​ពី​ដំណើរ​រឿង ទើប​ម្តាយ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ទី​១ តែម្តង​។

ក្រោយពី​ទទួល​ពាក្យ​បណ្តឹង​ជនរងគ្រោះ​ហើយ លោក​វរសេនីយ៍ឯក ម៉ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​បញ្ជា​ឲ្យកម្លាំង​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​ដោះស្រាយ​តាមច្បាប់​៕

ដោយ​ ៖​ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ប្រាក់ចំណូលរបស់ក្រុមហ៊ុនបញ្ជូនខ្សែបណ្តាញអគ្គិសនីផេសថិកកើនឡើងខ្ពស់ក្នុងត្រីមាស​ទី២ឆ្នាំនេះ

ព័ត៌មានជាតិ១៧ នាទីutes មុន

លទ្ធផល​​សមាជរដ្ឋសភា ព្រឹទ្ធសភា បានទទួលយកការបកស្រាយ​ និងគាំទ្រលើ​រដ្ឋាភិបាល

ព័ត៌មានជាតិ១៩ នាទីutes មុន

និស្សិតពេទ្យជិត ៦០០ នាក់ ធ្វើសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាលដែលជាវិជ្ជា ប្រកបដោយឧត្ដមគតិ សុចរិត និងក្រមសីលធម៌

កីឡា២៣ នាទីutes មុន

មក​ស្គាល់​​ប្រភេទ​កង់​ភ្នំ-កង់​គួក​ និង​ស្ថាន​ភាព​ផ្លូវ​​ប្រកួត​កន្លង​ទៅ​ពិសេស​នៅ​ព្រឹត្តិការណ៍​ ស៊ីហ្គេម

ព័ត៌មានជាតិ២៨ នាទីutes មុន

កង់ចំនួន ១២ គ្រឿង និង​សម្ភារសិក្សាចែកដល់សិស្ស​ក្រីក្រតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ

សន្តិសុខសង្គម២៣ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៩ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម