ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន មានអ្នកជំងឺកូវីដ១៩មា្នក់ បានទៅទទួលសេវាពីធនាគារ(FTB)
នៅរសៀលថ្ងសទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាស ដល់ប្រជាពលរដ្ឋដែលបានទៅសេវានៅធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដែលមានទីតាំងស្ថិតនៅអគារលេខ៣៣C-D ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ សូមមានការប្រុងប្រយ័ត្ន ព្រោះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤និង១០ ដល់ម៉ោង ១៥២០នាទី។

ដោយអ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងខាងលើនេះ ដើម្បីទទួលសេវាធនាគារ និងបានប៉ះពាល់ជាមួយបុគ្គលិកធនាគារចំនួន ៣នាក់។ បញ្ជាក់បុគ្គលិកធ្វើការនៅធនាគារនេះ បានចាក់វ៉ាក់សាំងលើកទី២ រួចរាល់គ្រប់គ្នា។ ដូច្នេះហើយដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ និងសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្រ្តីអាយុ ៦២ ឆ្នាំបានស្លាប់ដោយកូវីដនៅស្រុកជើងព្រៃខេត្តកំពង់ចាម
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


