Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរ នឹងមានកំណើនខ្លាំងឡើងវិញ ក្រោយពីពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្នានៅដើមឆ្នាំ២០២២

បានផុស

នៅ

ទោះបីជាកំណើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិនៅមានកម្រិតនៅឡើយ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរំពឹងថានឹងមានកំណើនខ្លាំងឡើងវិញ ក្រោយពីពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្នានៅដើមឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជុក ជំនោរ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងពន្លឿនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋឱ្យបានគ្រប់គ្នា ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីទទួលរងផលងប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩នាពេលកន្លងមក។

លោកបន្ថែមថា ដោយសាររាជរដ្ឋាភិបាល សម្រុកចាក់វ់ាក់សាំងដល់ពលរដ្ឋនៅទីក្រុងភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ជិតរួចរាល់ហើយ ដូច្នេះរាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពន្លឿនការចាក់វ៉ាក់សាំងតាមគោលដៅសំខាន់ៗជាបន្តបន្ទាប់ទៀត ជាពិសេសតំបន់គោលដៅទេសចរណ៍។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩​រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថានឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ខាងមុខនេះ។

ការធ្វើដូច្នេះដើម្បី​សង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថោង ខុន មានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើ​ចត្តាឡីស័ក​ក្នុងកម្រិតណា។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអំពាវនាវឱ្យមានការសម្របសម្រួលដល់ភ្ញៀវដូចជាការចូលចតនាវា និងទិដ្ឋការធ្វើដំណើរជាដើម ក្នុងន័យ​បង្កលក្ខណៈងាយស្រួលដល់ពួកគេចូលមកទស្សនាប្រទេសកម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន បានបន្តថា ប្រសិនបើការសម្របសម្រួលទាមទារពេលវេលាយូរពេក តឹងតែងពេក ភ្ញៀវទេសចរប្រហែលជាមិនចង់ចូលមកទេ ព្រោះពួកគេមានតារាងពេលវេលា​កៀកៗគ្នាដែរ។ បន្ថែមពីនេះ ប្រធាន​ទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ ក៏ស្នើ​ដល់ក្រសួងប្រកាសលិខិតទាក់ទងនឹងអ្នកធ្វើដំណើរមកកម្ពុជាឱ្យបានឆាប់ និងចែងឱ្យបានច្បាស់លាស់ ដើម្បីឱ្យភ្ញៀវទាំងនោះត្រៀមលក្ខណៈអាចចូលមកទស្សនាប្រទេស​កម្ពុជា​បាន។​

យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ មានចំនួន ៨២.៨៣៩ នាក់ ធ្លាក់ចុះ ៩២,៩ ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងទៅ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម