ព័ត៌មានអន្ដរជាតិ
តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត
ដោយសារតែអ៊ីស្រាអែល កំពុងបង្កព្យុះភ្លៀងនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសតាមរយៈការវាយប្រហារមិនប្រណីដៃ, ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានចេញមុខថ្កោលទោស ឈានដល់ការបរិហាថា លោក Benjamin Netanyahu សាហាវជាង Adolf Hitler ទៅទៀត។

លោកបាននិយាយបែបនេះក្នុងអំឡុងពេលប្រជុំសភាជាមួយគណបក្សកាន់អំណាច AK កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥ ដោយលើកឡើងថា «បើមើលរូបថតនិងវីដេអូពីសង្គ្រាមលោកលើកទី២ គឺដូចនឹងអ្វីដែលយើងឃើញនៅហ្គាហ្សាអ៊ីចឹងដែរ។ Netanyahu សាហាវជាងជនផ្តាច់ការ Hitler ទៅទៀតបើនិយាយពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍»។
ទន្ទឹមនោះ លោក Erdogan គូសបញ្ជាក់ថា តួកគីនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់ភាពសាហាវយង់ឃ្នងអមនុស្សធម៌មិនមែនតែនៅហ្គាហ្សាទេ គឺនៅអ៊ីរ៉ង់ ស៊ីរី លីបង់និងយេម៉ែនផងដែរ ហើយរដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ុល ត្រៀមរួចជាស្រេចសម្រាប់ការវិវឌ្ឍឬសេណារីយ៉ូអវិជ្ជមានណាមួយ។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
យោងតាមតួលេខចុងក្រោយបំផុតពីអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក, គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស៦៣៩នាក់ ខណៈ១ ៣២៩នាក់រងរបួស ហើយក្នុងចំណោមនោះ មាន២៦៣នាក់ជាជនស៊ីវិលនិង១៥៤នាក់ ជាកងកម្លាំងសន្តិសុខ។

ចំណែកនៅហ្គាហ្សាវិញ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បានបង្ហាញតួលេខពលរដ្ឋប៉ាឡេស្ទីនស្លាប់ក្រោមដៃអ៊ីស្រាអែលមានជាង ៥៥ ០០០នាក់។
លើសពីនេះ ជម្លោះនោះក៏បង្កឲ្យមានវិបត្តិមនុស្សធម៌និងគ្រោះទុរ្ភិក្ស ដ៏មហន្តរាយផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណេតាន់យ៉ាហ៊ូ និយាយថា «ការសម្លាប់ Khamenei អាចបញ្ចប់ជម្លោះ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


