ព័ត៌មានជាតិ
ប្រជាពលរដ្ឋសំណូមពរអភិបាលខេត្តកំពង់ធំ ទប់ស្កាត់ការរុករានឈូសឆាយដីព្រៃលិចទឹក ដើម្បីការពារដែនជម្រកត្រីពង
ខេត្តកំពង់ធំ៖ មានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ ដោយសារមានក្រុមឈ្មួញមួយចំនួននាំគ្នាកាប់ឆ្ការរុករានដីព្រៃលិចទឹក ស្ថិតនៅបឹងរាលប្រទះចៀល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មហាជនបានសំណូមពរ ឯកឧត្តម សុខ លូ អភិបាលខេ ត្តកំពង់ធំ និង លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខា ប្រមាញ់ និង នេសាទ ខេត្តកំពង់ធំ រួមទាំង លោក ហម ហុន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ មេត្តាជួយមានវិធានការ ការពារ ទប់ស្កាត់ ការកាប់បំផ្លាញព្រៃលិចទឹក ដើម្បីបន្សល់ទុកជម្រកត្រីពងកូន។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមមេក្លោងដែលបានធ្វើសកម្មភាពជួលប្រជាពលរដ្ឋ៣នាក់ឱ្យកាប់ឆ្ការព្រៃលិចទឹក ដែលមានឈ្មោះ តាព្រីង ជាមេការគ្រឿងចក្រ លោក ថន និងលោក ថាំង ថយ ជាឈ្មួញជើងខ្លាំងខាងកាប់បំផ្លាញ ឈូសឆាយរុករានដីព្រៃលិចទឹក ដែលជាជម្រកមច្ឆជាតិពងកូន នៅខាងលិចបឹងរៀលចំងាយប្រហែល១,០០០ម៉ែត្រ តែពុំមានសមត្ថកិច្វស្ថាប័នណាហ៊ានបង្រ្កាបនោះឡើយ។
ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានក្រុមការងារព័ត៌មានបានចុះទៅកន្លែងហេតុការណ៍ផ្ទាល់ បានជួបប្រទះបុគ្គល៣នាក់កំពុងធ្វើសកម្មភាពកាប់បំផ្លាញរុករានដីព្រៃលិចទឹកខុសច្បាប់ ខណៈដែលក្រឡេកឃើញក្រុមការងារសារព័ត៌មាន អ្នកទាំងបីនាក់ក៏បានដាក់មេប្រូចបាត់ស្រមោលទៅ។

តាមប្រភពពីបងប្អូនប្រជាពរដ្ឋបានរៀបរាប់ប្រាប់ថា ដីនៅតំបន់បឹងរាលប្រទះចៀលនេះ ពុំមានប្រជាពលរដ្ឋណាហ៊ានឈូសឆាយនោះទេ គឺមានតែក្រុមឈ្មួញដែលត្រូវគ្នាជាមួយជំនាញបានគប់គិតគ្នាជាមួយលោក ថាំង ថយ រស់នៅភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជួលមនុស្ស៣នាក់ឱ្យកាប់ព្រៃលិចទឹកដើម្បីយកមកធ្វើជាកម្មសិទ្ធ។
ពលរដ្ឋចំណាស់ម្នាក់ធ្វើស្រែក្បែរតំបន់បឹងរាលបានបញ្ជាក់ថា លោក ថាំង ថយ និងបក្សពួករបស់គេជាច្រើននាក់ទៀតពិតជាមានអំណាច មិនមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខបង្រ្កាបនោះឡើយ តែប្រជាពលរដ្ឋរកព្រឹកខ្វះល្ងាចហ៊ានតែកាប់តែមួយម៉ែត្រ នឹងមានដីកាតាមដល់ផ្ទះ៕
អត្ថបទ៖ ប៊ុន រដ្ឋា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


