Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ពលរដ្ឋជាង១៧ម៉ឺននាក់ហើយ

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២៩មិថុនានេះឱ្យដឹងថាគិតត្រឹមថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១នេះខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជួនដល់ពលរដ្ឋជាង១៧ម៉ឺននាក់ហើយក្នុងចំណោមប្រជាពលរដ្ឋគោលដៅប្រមាណ២០ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងកម្មកកម្មការិនីដែលរស់នៅក្រុងព្រះសីហនុនិងស្រុកព្រៃនប់ដែលបានចុះឈ្មោះឬនៅមិនទាន់បានចុះឈ្មោះដែលនៅសេសសល់អាយុចាប់ពី១៨ ឆ្នាំឡើងទៅសូមរួសរាន់ទៅចាក់វ៉ាក់សាំងឱ្យបានឆាប់នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានកំណត់ជួនដើម្បីឱ្យក្រុមការងារចាក់វ៉ាក់សាំងអាចបញ្ចប់ដូសទី១នៅបំណាចខែមិថុនានេះ។

រដ្ឋបាលក្រុងព្រះសីហនុបានចាប់ផ្តើមប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋចាប់ពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១នៅតាមទីតាំងចំនួន៥ផ្សេងៗគ្នារួមមានទីតាំងទី១ នៅសាលាឋមសិក្សាវិទ្យាល័យហ៊ុនសែនឃ្លាំងលើ ទី ២នៅសាលាបឋមសិក្សា អនុវត្តអនុវិទ្យាល័យតេជោសែនកម្មករ។

ចាប់ពីថ្ងៃទី២២ខែមិថុនាឆ្នាំ ២០២១ទៅចាក់នៅទីតាំងចំនួន៣ទៀត គឺទីតាំងទី៣នៅសាលាបឋមសិក្សាអនុវិទ្យាល័យសាគូរ៉ា ទីតាំងទី៤. នៅសាលាអនុវិទ្យាល័យសម្ដេចឪ និងទី៥នៅសាលាបឋមសិក្សាវិទ្យាល័យហ៊ុនសែនមិត្តភាព ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅខេត្តព្រះសីហនុ នៅតាមទីតាំងចំនួន១៩ផ្សេងៗគ្នាក្នុងនោះនៅក្រុងព្រះសីហនុ ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម