ព័ត៌មានជាតិ
មេឃភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យដើមឈើដ៏ធំ១ដើមរលំកាត់ទទឹងផ្លូវ
ខណៈដែលមេឃភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានបណ្ដាលឲ្យដើមគ្រាប់បែកមួយដើមដ៏ធំនៅត្រង់រូបសំណាកអណ្ដើកក្បែរបរិវេណវត្តភ្នំបានរលំកាត់ទទឹងផ្លូវបណ្ដាលឲ្យស្ទះចរាចរណ៍នៅម្តុំនោះផងដែរ តែសំណាងល្អមិនមានគ្រោះថ្នាក់ឬខូចខាតទ្រព្យសម្បត្តិនោះទេ។

ហេតុការណ៍រលំដើមឈើនោះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅខាងកើតស្ថានទូតអាមេរិកខាងលិចវត្តភ្នំក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលមានងងឹតមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះបានបណ្ដាលឱ្យដើមគ្រាប់បែកដ៏ធំមួយដើមនៅខាងកើតខាងទូតអាមេរិកបានរលំកាត់ទទឹងផ្លូវទៅប៉ះនិងរបងវត្តភ្នំពេញបណ្តាលឲ្យស្ទះចរាចរពេញម្ដុំនោះតែម្ដង។

ពាក់ព័ន្ធនឹងហេតុការណ៍នោះ កើតឡើងភ្លាមៗលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះចាត់ចាត់ចែងក្រុមការងារសហការជាមួយមន្ទីរសាធារណការចុះអារកាត់ដើមឈើនោះដើម្បីបញ្ចៀសការកកស្ទះផងដែរ៕
ដោយ ៖ រស្មី






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


