ព័ត៌មានជាតិ
ទឹកស្អាតក្រុមហ៊ុន តាយ សេង ក្រុងបានលុង ប្រែពណ៌កង្វក់ បណ្តាលមកពីការផ្លាស់ប្តូរផលិតកម្មថ្មី
ខេត្តរតនគិរី៖ ក្រុមហ៊ុនបណ្តាញចែកចាយទឹកស្អាត របស់លោកឧកញ៉្ញា តាយ សេង មានទីតាំងស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី បានផ្ទុះការរិះគន់ស្ទើរគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទឹកស្អាតភ្ជាប់ពីបណ្តាញ ក្រុមហ៊ុនមួយនេះសឹងជារៀងរាល់ថ្ងៃ ខណៈពលរដ្ឋកំពុងបូមប្រើប្រាស់ ស្រាប់តែទឹកហូរចេញមកប្រែជាច្រើនពណ៌គួរឱ្យព្រួយបារម្ភ និងមានការងឿងឆ្ងល់ រហូតដល់អតិថិជនខ្លះផ្តិតយករូបហើយទៅបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក។

រូបភាពប្រែពណ៌នៃទឹកស្អាតទាំងនោះរួមមាន ពណ៌កាហ្វេទឹកដោះគោ ពណ៌ប្រេងម៉ាសុីនខ្មៅ និងបែកពពុះសាប៊ូ ជាដើម។
លោក ហង្ស មិ តំណាងគ្រប់គ្រងក្រុមហ៊ុនទឹកស្អាតលោកឧកញ៉ា តាយ សេង លើកឡើងថា ទឹកកង្វក់ និងប្រែពណ៌ គឺបណ្តាលមកអំពីមូលហេតុចំនួន៣។ ទី១គឺ ការផ្លាស់ប្តូរផលិតកម្មថ្មី ជាពាក្យបច្ចេកទេសធាតុផ្សំចំនួន៣មុខបូកបញ្ចូលគ្នារួមមាន ភិច Phlor និងកំបោរ។ ទី២ បណ្តាលមកពីទុយោដែលកប់ក្នុងដីវាផ្ទុះ ឬ បែកខណៈដែលបុគ្គលិកចុះតភ្ជាប់ឡើងវិញ បង្កឱ្យដីនៅសេសសល់ត្រូវហូរទៅតាមទុយោនោះចូលដល់ផ្ទះអតិថិជន ក្លាយជាទឹកប្រែពណ៌សម្បុរផ្សេងៗបង្ហូរចោលបន្តិចនឹងបាត់វិញទៅហើយ។ និងទី៣ សព្វថ្ងៃការដ្ឋាននៅប្រើប្រាស់អាងចម្រោះទឹកចាស់ ឃើញទិដ្ឋភាពទឹករៀងល្អក់ពពុះផុសឡើងច្រើនលើផ្ទៃទឹក ក៏ជាកក្តាសំខាន់មួយផ្នែក។

លោក ហង្ស មិ បានបញ្ចាក់បន្ថែមថា ក្នុងអំឡុងពេលប្រមាណ១សប្តាហ៍ទៀត លោករៀបចំប្រើប្រាស់អាងចម្រោះទឹកស្អាតថ្មីស្រឡាងបន្ថែម១ទៀត ដោយមានទំហំប្រហាក់ប្រហែលនឹងអាងចម្រោះចាស់ ដែលមានជម្រៅ៥ម៉ែត្រ ជាលក្ខណៈស្តង់ដាដើម្បីផ្លាស់ប្តូរគ្នា។
ក្រុមហ៊ុនទឹកស្អាតឧកញ៉ា តាយ សេង មានអាងស្តុកទឹកនៅលើផ្ទៃដី១ហិកតា (ស្មើ១០០ម៉ែត្រ៤ជ្រុង) ដោយមានជម្រៅ១០ម៉ែត្រ អាចស្តុកទឹកបានប្រមាណ១០មុីនម៉ែត្រគូប សម្រាប់តម្រូវការជាចាំបាច់ប្រចាំថ្ងៃដើម្បីចែកចាយជូនអតិថិជនប្រើប្រាស់ទូទាំងក្រុងបានលុង និងតាមបណ្តាស្រុកមួយចំនួនទៀត៕
អត្ថបទ៖ វុទ្ធ ឦសាន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


