ព័ត៌មានជាតិ
យោងតាមច្បាប់ រថយន្តធុនធំ និងរថយន្តធុនតូច បើកនៅលើស្ពានចង្អៀត បើប៉ះគ្នា មួយណាខុស មួយណាត្រូវ?
យោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានចែងថា នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។
តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន។
ដោយឡែកកាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២១ នេះ មានហេតុការណ៍ប៉ះពារគ្នារវាងរថយន្តធុនធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែងស្ថិតនៅភូមិឫស្សីមួយគុម្ព ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ តាមរយៈរូបភាពឃើញថា រថយន្តទាំងពីរមានការកៀរគ្នានៅពាក់ណ្តាលស្ពាន បណ្ដាលឱ្យខូចខាត Prius យ៉ាងដំណំ។ យ៉ាងណា ករណីមិនទាន់ដឹងថាភាគីណាខុស ភាគីណាត្រូវនោះទេ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


