Connect with us

ព័ត៌មានជាតិ

ក្រុម​គ្រួសារ “​ត្រកូល​ឡេង​” ឧបត្ថម្ភ ៤​លាន​រៀល ដល់ លោក​អេ ភូ​ថង ដែល​កំពុងមាន​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

បន្ទាប់ពី​ទទួល​បាន​ដំណឹង​ស្តេច​ប្រដាល់​គុន​ខ្មែរ លោក អេ ភូ​ថង មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ កំពុង​សម្រាក​នៅ​មណ្ឌល​ព្យាបាល​ស្តា​ត​កូ​វីដ​ស្តា​ត​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ លោក​ឧកញ៉ា ឡេង និមល ក្រុមគ្រួសារ​ត្រកូល “​ឡេង​” ដោយមាន​បេះដូង​មនុស្សធម៌​ស្រឡាញ់​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៤​លាន​រៀល ដើម្បី​សម្រួល​ជីវភាព​គ្រួសារ​របស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា​នេះ លោក​ឧកញ៉ា ឡេង និមល អគ្គនាយក​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា ខ្នាត​យក្ស បាន​ឲ្យ​ដឹងថា​៖ “​ខ្ញុំបាទ ក្រុមគ្រួសារ​ត្រកូល (​ឡេង​) ជូន​លោកគ្រូ អេ ភូ​ថង ស្ដេច​ប្រដាល់ ៤.000.000 រៀល (​បួន​លាន​រៀល​) ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ​លោកគ្រូ​”​។

ទន្ទឹម​នឹង​នេះ លោក​ឧកញ៉ា​ក៏​សូម​ជូនពរ​ឲ្យ​លោក អេ ភូ​ថង ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​មួយ​នេះ ដើម្បី​ត្រឡប់​មក​ផ្ទះ ហើយនឹង​បន្ត​បណ្តុះបណ្តាល​សិស្សគណ​ជំនាន់​ក្រោយ​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​របស់​យើង​បាន​រីកចំរើន​។

ថ្មីៗ​នេះ ក្រុមគ្រួសារ​ត្រកូល “​ឡេង​” បាន​បន្ត​ឧបត្ថម្ភ​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ​ជាច្រើន​ដល់​ជនរងគ្រោះ រាជរដ្ឋាភិបាល អង្គការ សមាគម គិត​ជា​ទឹកប្រាក់​វ៉ាល់​លាន​ដុល្លារ​អាមេរិក និយាយ​ជារួម និយាយ​ដោយឡែក សម្រាប់​លោក​ឧកញ៉ា​សប្បុរសធម៌ ឡេង និមល លោក​តែងតែ​ចូលរួម​បរិច្ចាគ​ថវិកា​ដល់​ក្រសួង សមាគម និង​ជនរងគ្រោះ​ជាច្រើន​រួមមាន​៖

១.​លោក​ឧកញ៉ា និង​លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៤​ពាន់​ដុល្លារ ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

២.​បងប្អូន​ប្រ​កូ​ល ឡេង គឺ​ឧកញ៉ា ឡេង និមល ឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ប្អូនស្រី​ជំទាវ​ឧកញ៉ា ឡេង បញ្ញា​ពណ៌ បាន​បន្ត​ឧបត្ថម្ភ​ថវិកា​ចំនួន ៦​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ចូលរួមចំណែក​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​កម្មករ និយោជិត​។

៣.​បងប្អូន អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ២០៥,០០០​ដុល្លារ (​មួយ​ម្ភៃ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) ដល់​ក្រុម​គ្រួ​ពេទ្យ TYDA ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោកជំទាវ​វេជ្ជបណ្ឌិត ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ។​

​សូម​រម្លឹក​ជូន​ថា បងប្អូន​ក្រុមគ្រួសារ​ត្រកូល “​ឡេង​” សុទ្ធសឹងតែ​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ធ្លាប់​ហែល​ឆ្លង​ការលំបាក​រាប់មិនអស់ ហើយ​កន្លងទៅ​តែងតែ​ផ្សារភ្ជាប់​បេះដូង​ជាមួយ​កម្មករ និយោជិត​នៅ​កម្ពុជា និង​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជារឿយៗ​ជាមួយ​រដ្ឋាភិបាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម