Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត ដឹកនាំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជកក្រុមហ៊ុនរ៉ែមាស

បានផុស

នៅ

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជកនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅតំបន់អូរខ្វាវ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅតំបន់អូរខ្វាវនេះ កន្លងមក ក៏បានរកឃើញកម្មករមានវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាច្រើននាក់កំពុងធ្វើចត្តាឡីស័កផងដែរ។

លោក អភិបាលខេត្តបានបន្តថា៖ “ដូច្នេះ ដើម្បីជាវិធានការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត បន្ទាប់ពីទទួលបានវ៉ាក់សាំងចំនួន ១ម៉ឺន ២ពាន់ដូស ពីរាជរដ្ឋាភិបាល ក្នុងវគ្គទី៣ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា ក៏ដូចជាចាក់ជូនដល់កម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុន រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវនេះ ហើយជាបន្ទាប់ទៀត នឹងចាក់ជូនពលរដ្ឋនៅក្រុង/ស្រុក ចំនួន២ទៀត មានស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ”។

លោក អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមហ៊ុនរ៉ែមាសនេះ ត្រូវសហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងទទួលបានជោគជ័យ ហើយក៏សូមអំពាវនាវដល់កម្មករនិយោជិត និងនិយោជក ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ឬអនុវត្តវិធានការ ៣កុំ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករជាតិ និងអន្តរជាតិ នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលមានអាយុចាប់ពី១៨-៦៥ឆ្នាំ សរុបជាង៣០០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម